ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញធ្វើការងារលឿនរឿងសុខទុក្ខប្រជាពលរដ្ឋមិនឆ្លើយឆ្លងជាមួយវិទ្យុអាស៊ីសេរី ដោយខណៈនោះគាត់កំពុងចុះពិនិត្យកន្លែងបាក់ច្រាំងចំនួន៣ទីតាំងដើម្បីមានវិធានការទប់ស្កាត់

16

ភ្នំពេញ៖អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា កាលពីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រចំនួន ០៣ រួមមាន៖ ទី១. ចំណុចផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ទី២. ខាងមុខវត្តបាក់ខែង និងទី៣. ខាងមុខអនុវិទ្យាល័យ ចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅថ្ងៃដដែលនេះ ទូរស័ព្ទរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវ បានហៅចូល ដែលអ្នកហៅចូលបានបញ្ជាក់ថាជាវិទ្យុអាស៊ីសេរី។ ឯកឧត្តមអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ មិនបានឆ្លើយឆ្លងជាមួយអ្នកហៅទូរស័ព្ទចូលនោះទេ ព្រោះអាស៊ីសេរីមិនបានចុះបញ្ជីជាអង្គភាព សារព័ត៌មាននៅកម្ពុជាឡើយ និងបង្កាច់បង្អួចខុសពីការពិត។ ហើយវិទ្យុមួយនេះតែងតែផ្សព្វផ្សាយល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានអាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង