ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់២នាក់របួស៥នាក់និងខូចខាតសម្លារសរុបជាទឹកប្រាក់ខ្ទង់មុឺនដុល្លារក្នុងគ្រោះអគ្គិភ័យឆាបឆេះក្លឹបកម្សាន្តយីហោ(​ មីតណាយព្រីមៀក្លឹប)ក្នុងខណ្ឌដង្កោ,អភិបាលរាជធានីចុះដល់ទីតាំងផ្ទាល់

17


ភ្នំពេញ៖ស្លាប់២នាក់របួស៥នាក់និងខូចខាតសម្លារសរុបជាទឹកប្រាក់ខ្ទង់មុឺនដុល្លារក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តយីហោ(​ មីតណាយព្រីមៀក្លឹប)ស្ថិតនៅផ្លូវ៣០ម៉ែត្រ​ ភូមិប្រការ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង​ ១០និង៣០នាទីព្រឹកថ្ងៃទី​ ៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ។
ខណៈនោះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះទៅដល់ទីតាំងផ្ទាល់ដឹកនាំបញ្ជាអន្តរាគមន៌ពន្លត់អគ្គីភ័យខាងលើ។
ក្នុងប្រតិបត្តិនេះអាជ្ញាធរបានអន្តរាគមន៍កាយវែករកសពដែលបានស្លាប់ក្នុងគំនរដែកដំបូលក្លឹបដែលបានបាក់ស្រុតសង្កត់ពីលេី​ ហេីយចំពោះមូលហេតុផ្តេីមអោយមានឆាបឆេះសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវតាមជំនាញ៕

អត្ថបទដែលជាប់ទាក់ទង