សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំ និងអនុវត្តផែនការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រ
ភ្នំពេញ៖នៅរសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាពការងាររៀបចំ និងអនុវត្តផែនការអភិវឌ្ឍខេត្ត ជាប់ឆ្នេរ សមុទ្រ។
សូមបញ្ជាក់ថា តាមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពង្រីកវិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការ មេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរ សមុទ្រ កម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំ ឡើង ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែន ការមេ ដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើន ភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម។
ជាក់ស្ដែង សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ កម្ពុជា ជារបៀងសេដ្ឋកិច្ច ពហុបំណង និងប្រទាក់ ក្រឡា» មានចក្ខុវិស័យ រយៈ ពេលវែងដល់ឆ្នាំ ២០៣៨ ដែលមានទិសដៅ អភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រ កម្ពុជាទៅជា៖
ទី១៖ គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែង ទៅ កាន់ គោលដៅទេសចរណ៍ឆ្នេរ-សមុទ្រអន្តរជាតិ, ផ្ដល់សេវាទេសចរណ៍ ប្រកប ដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ ។
ទី២៖ ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើ ប្រាស់វិធី សាស្រ្តបៃតង សម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។
សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជា របៀង សេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពី ការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍ ដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បី វិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្ដានុពលអភិវឌ្ឍន៍ របស់ខេត្តនីមួយៗ។
បន្ថែមពីលើនេះ, ផែនការមេនេះក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍ ឧស្សា ហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍លើការបំពេញ ឱ្យគ្នា ទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រមទាំងគម្រោង យុទ្ធសាស្រ្ត សម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕