អភិបាលខេត្តកំពង់ចាម ៖ ការប្រឡងមានកម្រិតត្រឹមត្រូវ មិនមានការសូកប៉ាន់ និងមិនមានការបែកធ្លាយវិញ្ញសារ បេក្ខជនចេះគឺជាប់
ខេត្តកំពង់ចាម៖ នៅថ្ងៃសុក្រ ៨ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណអធិបតីបើកប្រធានវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា និងមតេ្តយ្យសិក្សា នៅក្នុងសាលាគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។
លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណែទម្រង់លើវិស័យអប់រំ ដោយផ្តោតលើការប្រឡងដោយមានតម្លាភាព។
លោកបានបន្តទៀតថា ការប្រឡងនេះគឺមានកម្រិតត្រឹមត្រូវដោយមិនមានការសូកប៉ាន់ រឺមានការបែកធ្លាយវិញ្ញសារណាមួយឡើយ បើសិនបេក្ខជនចេះគឺជាប់។
លោក បានផ្តាំផ្ញើឲ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែងព្យាយាមប្រឡងឲ្យអស់ពីសមត្ថភាពដែលខ្លួនមានដើម្បីទទួលបានលទ្ធផលជាប់ក្នុងឱកាសនៃការប្រឡងនេះ៕