ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង៖សិទ្ធិសេរីភាពរបស់មនុស្សមានដែនកំណត់និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំងលើកឡើងតែ ពីសិទ្ធិរបស់ខ្លួនភ្លេចគិតពីសិទ្ធិអ្នកដដៃ

16

ភ្នំពេញ៖សិទ្ធិមនុស្សត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្លេះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត ជាមួយនិងការស្វះស្វែងរកស្បៀងអាហារជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេសគេបានហ៊ុំព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដមឃួងស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៣៣នាក់ នាព្រឹកថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៌ថា៖ គណបក្សប្រឆាំងកន្លងមកតែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេបានភ្លេចខ្លួន ថា ខ្លួនបានរស់រានមានជីវិតដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិជូនតាំងពីឆ្នាំ១៩៧៩មកម្លេះ។
ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញបានបន្តទៀតថា៖ សិទ្ធិសេរីភាពរបស់មនុស្សមានដែនកំណត់និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំង លើកឡើងតែ ពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដដៃ ដោយកន្លងមកបានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ដ៏សណ្តាប់ធ្នាប់សាធារណៈនិងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជាលើកលែងទោសជានិច្ច ចំពោះសមាជិកសមាជិការគណបក្សប្រឆាំងដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពនយោបាុជាមួយគណបក្សប្រជាជនកម្ពុជា លើកឡើងតែទណ្ឌិតសម រង្ស៊ី តែម្នាក់គត់។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា ៖ការប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានិងសំណេះសំណាលជាមួយបងប្អូនអតីតគណបក្សប្រឆាំងនាពេលនេះ គឺដើម្បីចង់ដឹងពីការចង់បានរបស់បងប្អូនដែលបានសម្រេចចិត្តផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានិងពន្យល់បងប្អូនឱ្យបានយល់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញបានលើកឡើងពីភាពវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបប ប៉ុល ពតនិងលើកឡើងពីគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីរបបនោះ។យើងត្រូវរួមគ្នារក្សាសន្តិភាព ទប់ស្កាត់ឱ្យបានដាច់ខាត ចំពោះ របបប្រល័យពូជសាសន៍៕

អត្ថបទដែលជាប់ទាក់ទង