ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវថ្មើរជើង (Walk Street) មានអ្នកគាំទ្រនិងទៅដើរលេងកំសាន្តកើនឡើងច្រើនបន្តបន្ទាប់ទាំងជនជាតិខ្មែរនិងបរទេសនៅតែពេញនិយមទស្សនា

19

ភ្នំពេញ៖ផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាល​រាជធានី​ភ្នំពេញ​ បានដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃគឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់កាលពីសប្ដាហ៌មុននោះនៅសប្ដាហ៌ទី២ក្នុងថ្ងៃទី១នាប់យប់ថ្ងៃសៅរ៌ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នៅតែមានអ្នកគាំទ្រនិងចូលទៅដើរលេងកំសាន្តច្រើន ពោលគឺបានកើនឡើងច្រើនបន្តបន្ទាប់ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហានហើយក្រោយពីបើកសាល្បងផ្លូវថ្មើជើង(Walk street) រយៈពេល២ថ្ងៃ កាលពីសប្តាហ៍មុននេះ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃទី០៨កុម្ភៈនេះថា៖ នៅផ្លូវថ្មើរជើង (Walk Street) បងប្អូនខ្មែរនិងបរទេសនៅតែពេញនិយមមកទស្សនាមានចំនួនច្រើនគិតត្រឹមម៉ោង៩យប់ទៅហើយក៏នៅតែមានភ្ញៀវជាតិនិងអន្តរជាតិដើរកំសាន្តអ៊ូអរដដែល។ជាពិសេសច្រើននៅចំណុចរូបសំណាកតេជោមាសនិងតេជោយ៉តឬមុខវត្តឧណ្ណាឡោមពីព្រោះទីតាំងនេះរដ្ឋបាលរាជធានីបានដាក់ក្រុមតន្ត្រីប្រគំនៅទីនោះជាការទាក់ទាញមួយទាំងជនបរទេសនិងខ្មែរនាំគ្នារាំលេងយ៉ាងសប្បាយ។
លោកស្រីអ្នកនាំពាក្យបន្តថានៅសប្ដាហ៌ក្រោយសង្ឃឹមថានឹងមានអ្នកមកលេងកាន់តែច្រើនជាងនេះបន្ថែមទៀតពីព្រោះយើងអាចរៀបចំកន្លែងសប្បាយភាពនិងដាក់របស់របរសំរាប់កំសាន្តច្រើនប្រភេទ។
សូមបញ្ជាក់ថា៖គម្រោងបើកផ្លូវថ្មើជើង(Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ពីជំហរគឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។
គួរបញ្ជាក់ថា៖ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧កុម្ភៈ
២០២៥ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជាជំហានបន្តនេះ យើងត្រូវដោះស្រាយរកចំណតសំរាប់ម៉ូតូ សំរាប់បងប្អូនប្រជាពលរដ្ឋដែលមកដើរលេងកំសាន្តនៅផ្លូវថ្មើជើង(Walk street)នេះ។ បន្តមកទៀតការរៀបចំឱ្យការប្រគំតន្ត្រីសម័យ បុរាណ(របាំងគោះត្រឡោក ចាប៉ីដងវែង)កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើជើង(Walk street) ២ថ្ងៃកន្លងមកនេះ បើយើងបន្ថែម ការរៀបចំចំណតម៉ូតូនិងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្ដមឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជម្រុញឱ្យមានការសំអាតអនាម័យបរិស្ថាន សំខាន់ទីតាំងនេះត្រូវតែស្អាតមានសោភណ្ឌភាព ជាកន្លែងទាក់ទាញ។ ជាមួយគ្នានេះត្រូវបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន៣ខ្សែដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើជើង(Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅចំណតវិញ។ខ្សែរត់រថយន្តក្រុងដែល កំពុងប្រតិបត្តិការនៅក្បែរតំបន់ ផ្លូវ ថ្មើរ ជើង មានចំនួនមាន៣ខ្សែរត់ ទី២A, ៣ និង៤A៖
-ខ្សែ ទី ២A ចេញ ដំណើរ ពី ស្ថានីយ រថយន្ត ក្រុង កួច កាណុង ដល់ ស្ថានីយ រថយន្ត ក្រុង ព្រែកសំរោង (ក្រុងតាខ្មៅ)
-ខ្សែទី៣ ចេញ ដំណើរ ពី ស្ថានីយ សួន ច្បារ ឬស្សីកែវ ដល់ ស្ថានីយ បុរី សន្តិភាព ២
-ខ្សែទី៤Aចេ ញ ដំណើរ ពី ស្ថានីយ សួន ច្បារ ឬស្សីកែវ ដល់ ស្ថានីយ បុរី សន្តិភាព ២។
គួរបញ្ជាក់ផងដែរថា៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕

អត្ថបទដែលជាប់ទាក់ទង