ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបានកោតសរសើរប្រជាលរដ្ឋដើរកំសាន្តតាមផ្លូវថ្មើរជើងទាំង២សប្ដាហ៌នេះពួកគាត់ជាប្រជាជនស៊ីវិល័យចេះទុកដាក់សំរាមបានល្អមិនបោះចោលសំរាមតាមផ្លូវទេ

33

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភ:នេះ តាមការសង្កេតរបស់ឯកឧត្តម ភ្ញៀវជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋកេីនឡេីង ជាងសប្តាហ៍មុនទៅទៀត។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ ខណៈឯកឧត្ដមនិងលោកជំទាវអញ្ជើញចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មេីរជេីង (walk Street)នារាត្រីថ្ងៃទី០៩កុម្ភៈនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណេីរផ្ឡូវថ្មេីរជេីង (walk Street) បានចាប់ផ្តើម តាំងពីថ្ងៃទី១កុម្ភៈ មកម្ល៉េះ តែមនុស្សម្នា ចាប់ផ្តេីមកេីនឡេីងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់ ឯកឧត្តម ពលរដ្ឋបន្តកេីនឡេីង ជាងសប្តាហ៍មុនទៅទៀត ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មេីរជេីង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាកា រគាំទ្រ និងលេីកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ “។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង សង្ឃឹមថាដំណេីរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហេីយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដេីម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ ។ ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានមេីលឃេីញថា ការរៀបចំក្នុងដំណាក់កាលសាល្បងនេះ នៅមានចំណុចខ្វះខាត កន្លែង ខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែប្រសេីរផងដែរ។
ជុំវិញបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លេីគ្រោះថ្នាក់ចរាចរណ៍ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយេីងដាក់កម្លាំងយ៉ាងច្រេីន ដេីម្បីធ្វេីការងារនេះ ជូនពួកគាត់ កុំឱ្យមានឧបទវហេតុអ្វីកេីតឡេីងលេីបញ្ហាសន្តិសុខ”។
ដោយឡែកបញ្ហាចំណតរថយន្ត និងទោចក្រក្រយានយន្តវិញ ឯកឧត្តម ចង្អុលបង្ហាញឱ្យអ្នកប្រេីរថយន្ត អាចផ្ញេីលេីទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អាចរកទីតាំង រៀបចំបាននៅឡេីយ ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញេីបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។
ជាងនេះទៅទៀត ឯកឧត្តម ឃួង ស្រេង បានយកចិត្តទុកដាក់លេីបញ្ហា ការថយចុះភ្ញៀវចូលទទួលទានអាហារ នៅតាមភោជនីយដ្ឋាន ដែលស្ថិតលេីផ្លូវថ្មេីរជេីងនេះ ដោយ ឯកឧត្តម បានពិនិត្យដោយផ្ទាល់ និងបានជួបចំណេះសំណាលជាមួយអ្នកលក់ចំណីអាហារ តែម្តង ដោយកាលពីសប្តាហ៍ដំបូង បានធ្លាក់ចុះ តែសម្រាប់សប្តាហ៍ទី២នេះវិញ បានកេីនឡេីង រហូតលក់អស់លឿនជាងធម្មតាទៅទៀត។
ឯកឧត្ដមបញ្ជាក់ដែរថាចំពោះខ្សែរត់ទាំងអស់របស់រថយន្តក្រុងនៅគ្រប់ផ្លូវដែលកំពុងប្រតិបត្តិការត្រូវរត់កន្លែងមានប្រជាជនច្រើន តំបន់មានរោងចក្រនិងតំបន់ផ្សេងៗទៀតរត់បុកមកខាងដើមនិងខាងចុងអាចមកកំសាន្តនៅផ្លូវព្រះស៊ីសុវត្ថិជាផ្លូវថ្មើរជើងហើយបន្ថែមម៉ោងពី៩ដល់ម៉ោង១១យប់ដើម្បីដឹកជញ្ជូនបងប្អូនទៅកន្លែងដើមវិញ។
ក្នុងនោះដែរឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការជាមួយភូមិមួយផលិតផលមួយ ដេីម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញនិងលក់ដូរ ជាងនេះទៅទៀតក៏មានរៀបចំឱ្យបណ្ណាល័យសល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅ ផងដែរ ។ ដោយឡែកផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដេីម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូរូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរណ៌។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរប្រជាលរដ្ឋដែលកំសាន្តតាមផ្លូវថ្មើរ
ជើងទាំង២សប្ដាហ៌នេះល្អណាស់បញ្ហាបរិស្ថានពួកគាត់ជាប្រជាជនស៊ីវិល័យគាត់ទុកដាក់សំរាមបានល្អមិនបោះចោលសំរាមទេគាត់នាំគ្នាកាន់សំរាមយកទៅដាក់ធុងដែលយើងរៀបចំឱ្យគាត់ដូច្នេះយើងអាចនិយាយបានថាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសព្វថ្ងៃមានភាពស៊ីវិល័យក្នុងការរស់នៅនិងដឹងពីសុខមាលភាពរបស់គាត់គ្រប់គ្នានិយាយដោយឡែកក៏ដូចពលរដ្ឋកម្ពុជាទាំងអស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង