ចាប់ផ្ដើមចុះកាត់ខ្សែកាប្លិ៍អាកាស ហើយដើម្បីរៀបចំសណ្ដាប់ធ្នាប់, ជំហានដំបូងកាត់លើផ្លូវ៦ខ្សែ ក្នុងខណ្ឌចំការមន
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសអាកាសក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។
ដំណើរការជំហានដំបូងធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដឹកនាំដោយឯកឧត្ដម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅផ្លូវចំនួន៦ខ្សែ ក្នុងភូមិសាស្ដ្រខណ្ឌចំការមន។