ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀង សាយភោជន៍ នៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

51


នៅរាត្រីថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅ ក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយរដ្ឋាភិបាល នៃប្រទេសនេប៉ាល់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងប្រតិភូនៃដែលអញ្ជើញ មកចូលរួមនៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃស្អែកទី ១ ធ្នូ ២០១៨។

នៅក្នុងពិធីលៀងសាយភោជន៍យប់នេះ គឺមានវត្តមាន ឯឧ ខាត់ហ្កា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់។ ក្នុងនាម ឯឧ នាយករដ្ឋមន្រ្តីនេប៉ាល់ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ និងក្នុងនាមរដ្ឋាភិបាល និងប្រជាជននេប៉ាល់ គឺរំភើបរីករាយជាអនេក ដែលបានទទួល បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងភ្ញៀវជាតិ និងអន្តរជាតិដែល ជាប្រតិភូនៃអាស៊ី-ប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៨ នៅលើទឹកដីដ៏ពិសិដ្ឋ កំណើតព្រះពុទ្ធដែលមាន អាយុកាលដ៏យូរលង់ណាស់មកហើយ។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១ធ្នូ ស្អែកនេះ គឺនឹងពិភាក្សាទៅលើដំណោះ ស្រាយបញ្ហាប្រឈមដ៏សំខាន់បំផុត នៅក្នុងយុគសម័យ របស់យើងទាំងអស់គ្នា ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល។

ឯឧប្រធានបានប្រសិទ្ធពរជ័យដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងពូលាំងមាំមួន និងរួមគ្នាខិតខំរកដំណោះស្រាយ រាល់នូវបញ្ហាប្រឈមនានា ក្នុងនោះរួមមានភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ ចុះនិងការបាត់បង់សីលធម៌រស់នៅ ការផ្លាស់ទីលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ និងការ ប្រកួតប្រជែងផ្នែកសញ្វវុធ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងភាពសុខដុមរមនា នៃសហគមន៍ពិភពលោក។ បញ្ហាប្រឈមទាំងអស់នោះ អាចនិងត្រូវបានដោះស្រាយ ដោយផ្អែកលើចក្ខុវិស័យនៃការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកគតិបណ្ឌិត និងការយល់ឃើញ របស់ថ្នាក់ដឹកនាំទាំងឡាយ ដែលមានការប្តេជ្ញាចិត្តក្នុង ការកសាងពិភពលោកមួយ ប្រកបដោយ ការអធ្យាស្រ័យ គ្នាទៅវិញទៅមក ប្រកបដោយសន្តិភាព និរន្តរភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង