សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសហ្វីលីពីន
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅប្រទេសហ្វីលីពីន នារាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេលពីរថ្ងៃជាមួយកម្មវិធី យ៉ាង មមាញឹក លើ ទឹកដីហ្វីលីពីន បានបិទបញ្ចប់ហើយនៅវេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើទោះបីកម្មវិធីនៃដំណើរទស្សនកិច្ចបិទបញ្ចប់យប់ ទៅ ហើយក្តី ដូចទម្លាប់រាល់ដងដែរ គឺសម្តេចប្រមុខរាជរដ្ឋាភិបាលមិនបង្អង់ ដំណើរនៅហ្វីលីពីននោះឡើយ ហើយបានដឹកនាំគណៈប្រតិភូធ្វើដំណើរ ត្រឡប់ មកកម្ពុជាវិញទាំងយប់តែម្តង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅប្រទេសហ្វី លីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចរបស់ សម្តេច មហាបវរធិបតី ធ្វើឡើងតបតាមការអញ្ជើញរបស់ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន។
កម្ពុជា និងហ្វីលីពីន មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជិត៧០ ឆ្នាំ ហើយ។ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅ ហ្វី លីពីននាពេលនេះ គឺជាការចាក់បំពេញបន្ថែមនូវថាមពលជំរុញដល់ការ ធ្វើ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនជាប្រទេស សមា ជិក អាស៊ានជាមួយគ្នាឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។
ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានការ ស្វា គមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស ភាតរភាព ស្និទ្ធ ស្នាល និងកងរំពង បំផុតពីសំណាក់លោកប្រធានា ធិបតី ហ្វី លីពីន។ កម្រាលព្រំ ពណ៌ ក្រហម វែងអន្លាយនាវិមានប្រធានាធិបតីហ៊ុមព័ទ្ធដោយដើមឈើបៃតង ស្រស់ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី។ លើកម្រាលព្រំពីទីបដិសណ្ឋារកិច្ច ឆ្ពោះទៅកាន់បន្ទប់កិច្ចប្រជុំទ្វេភាគី សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពីន ដើរបណ្តើរ ជជែកគ្នាបណ្តើរឥតដាច់។
ក្នុងកិច្ចប្រជុំទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក ប្រធានាធិបតីហ្វីលីពីន អមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានពិភាក្សាទៅលើការងារជាច្រើន។
យោងតាមបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំទ្វេភាគីនេះ លោកប្រធានាធិបតីហ្វីលីពីន បាន សម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្ដេចមហាបវរធិបតី និង គណៈ ប្រតិភូកម្ពុជា ដែលបាន អញ្ជេីញ បំពេញ ទស្សនកិច្ច ផ្លូវការនៅ ហ្វីលី ពីន។ សម្តេច មហាបវរ ធិបតី ក៏ បាន ថ្លែងអំណរគុណលោក ប្រធានាធិបតី យ៉ាង ជ្រាលជ្រៅ ដែលបានផ្តល់ការស្វាគមន៍ និង បដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ ជូនចំពោះសម្តេច និង គណៈប្រតិភូ ។
ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាង ប្រទេស ទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ អំពី ការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យ កាន់ តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហ ប្រតិ បត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជា អាទិ៍៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជន នៃប្រទេស ទាំង ពីរ។
ថ្នាក់ ដឹកនាំ ទាំងពីរ ក៏បានពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់ និងអន្តរជាតិផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីរួចរាល់ទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្តូរឯកសារនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចំនួន៨។
បន្ទាប់មកសម្តេចមហាបវរធិបតី និងលោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួមជាមួយគ្នា។ ក្នុងសេចក្តីថ្លែងការរួម មេដឹកនាំកម្ពុជា និងហ្វីលីពីន បានគូសបង្ហាញពីការពេញចិត្តលើទំនាក់ ទំនង និងការប្រកាសបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៨ ដែលបានផ្លាស់ប្តូរជាមួយគ្នានោះ រួមមាន៖
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា ភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធ លើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
២៖ អនុស្សរណៈនៃការសម្តែងបំណង សម្រាប់កិច្ចសហ ប្រតិបត្តិការ វិនិ យោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការ វិនិយោគ ហ្វីលីពីន ។
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិ បាល ហ្វីលីពីន ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់ នៃទ្រព្យ សម្បត្តិ វប្បធម៌ ។
៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិបាល ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជ កម្ម ។
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការ ប្រកួតប្រជែង កម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ ប្រកួត ប្រជែង ។
៦៖ អនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ។
៧៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
៨៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការ នៅក្នុង វិស័យ បច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មានហ្វីលីពីន។
បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍រួមគ្នាហើយនោះ លោកប្រធានាធិបតីហ្វីលី ពីន ក៏បានរៀបចំពិធីលៀងសាយភោជនអាហារថ្ងៃត្រង់ ជូនសម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ ប្រកប ដោយបរិយាកាសស្និទ្ធស្នាល និងផ្អែមល្ហែម។
ក្រៅពីការជួបជជែកការងារជាច្រើនជាមួយប្រធានាធិបតីហ្វីលីពីនហើយនោះ ក្នុងដំណើរដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតីនាយករដ្ឋ មន្ត្រី ក៏បានជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភា និងរដ្ឋសភា របស់ហ្វីលីពីនផងដែរ។
ប្រធានព្រឹទ្ធសភា និងរដ្ឋសភាហ្វីលីពីន បានសម្តែងការស្វាគមន៍យ៉ាងកក់ ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី និងលោក ជំទា វ បណ្ឌិត ព្រមទាំងគណៈប្រតិភូ ដែលជាការរួមចំណែកលើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីន ឱ្យកាន់តែល្អប្រសើរ ថែម ទៀត។
ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាហ្វីលីពីន ក៏បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់ សភាហ្វីលីពីន ចំពោះ កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីឯកសារទាំង៨ ដែលបានចុះហត្ថលេខានាឱកាសទស្សនកិច្ចផ្លូវការនេះ។
ថ្នាក់ដឹកនាំស្ថាប័នសភារបស់ហ្វីលីពីន ក៏បានសម្ដែងការវាយ តម្លៃខ្ពស់ ចំពោះ ការផ្សារភ្ជាប់ទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍ហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។
ថ្នាក់ដឹកនាំសភាហ្វីលីពីន ក៏បានថ្លែងកោតសរសើរចំពោះការរីកចម្រើន យ៉ាង ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច មហា បវរធីបតី និងបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍឆ្ពោះទៅមុខ របស់ប្រទេសកម្ពុជា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ ផងដែរ។
នយោបាយការទូតសេដ្ឋកិច្ច ឬនយោបាយទាក់ម៉ូយ គឺជានយោបាយ ដ៏សំខាន់ មួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ដូចនឹងដំណើរ ទស្សនកិច្ចនៅបណ្តាប្រទេសនានាកាលពីពេលកន្លងទៅផងដែរ ក្នុង ដំណើរ ទស្សនកិច្ចនៅហ្វីលីពីនាពេលនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានឆ្លៀងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ព្រមទាំងអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ហ្វីលីពីន បានជួប សម្តែង ការគួរសម និងជជែកពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ដោយផ្ទាល់ ផងដែរ។
ក្នុងជំនួបជាមួយអ្នកវិនិយោគ ក៏ដូចជាអ្នកធ្វើធុរកិច្ចរបស់ហ្វីលីពីន, សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីសក្តានុពល ឱកាស និងច្បាប់វិនិយោគប្រកបដោយភាពអនុគ្រោះ និងបត់បែនរបស់ កម្ពុជា ព្រមទាំងប្រកាសលើកទឹកចិត្តឱ្យពួកគេមកសិក្សាលទ្ធភាព ដើម្បីវិនិយោគនៅកម្ពុជា។
សម្តេចមហាបវរធិបតី បានប្រកាសគាំទ្រ និងគាំពារយ៉ាងពេញទំហឹង ចំពោះ ការវិនិយោគរបស់ហ្វីលីពីននៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីននាពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អតីតនិស្សិតបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអាមេរិក West Point ក៏បានឆ្លៀតជួបជាមួយក្រុមអតីតនិស្សិតហ្វីលីពីន បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា West Point ផងដែរ។
ក្នុងឱកាសនៃជំនួបនោះ លោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។ លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។
ជាការឆ្លើយតបសម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោកCris Acosta និងក្រុមអតីតនិស្សិតសាលា West Point ។ សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡេីងពីបទពិសោធ នៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើនរបស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point។
សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុម អតីតនិស្សិតហ្វីលីពីន ពីសាលា West Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀត៕