ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាកងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ចាប់ពីលោក ត្រាំ ឡើងកាន់តំណែង

13


ក្រុងតៃប៉ិ៖នាវាកងទ័ពជើងទឹកអាមេរិកពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងសប្តាហ៍នេះ ដែលជាលើកដំបូង គិតចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែមុន និងនាំឱ្យចិនខឹងសម្បារ។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក ម្តងម្កាលអមដោយកប៉ាល់មកពីប្រទេសសម្ព័ន្ធមិត្ត បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ប្រហែលមួយខែម្តង។ យោធាចិននិយាយថា នាវាកងទ័ពជើងអាមេរិពីរគ្រឿងគឺ Lyndon B Johnson និង Bowditch បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃចន្ទ និងថ្ងៃពុធ ដោយបន្ថែមថា ចិនបានបញ្ជូនកម្លាំងទៅឃ្លាំមើល។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នាថ្ងៃពុធនេះ ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិន (PLA) ភូមិភាគខាងកើត គូសបញ្ជាក់ថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាខុស និងបង្កើនហានិភ័យផ្នែកសន្តិសុខ»។ ភ្លាមៗ កងទ័ពជើងទឹកអាមេរិក មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ ជុំវិញការលើកឡើងរបស់ចិន៕

អត្ថបទដែលជាប់ទាក់ទង