ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី៖ អ៊ុយក្រែនប្រឌិតរឿងវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl ដើម្បីបានជំនួយបន្ថែម

22

ក្រុងម៉ូស្គូ៖ រុស្ស៊ី នៅថ្ងៃសុក្រនេះ បានច្រានចោលការអះអាងរបស់អ៊ុយក្រែនដែលថា ដ្រូនរុស្ស៊ីបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl ដោយហៅការចោទប្រកាន់ថានេះជា «ការញុះញង់» ដើម្បីទាញយកជំនួយបន្ថែមពីលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា ការចោទប្រកាន់នេះ ត្រូវបានរៀបចំឡើងឱ្យស្របពេល នឹងសន្និសីទសន្តិសុខទីក្រុង Munich ក្នុងគោលបំណង ដើម្បីស្នើសុំអាវុធនិងថវិកាបន្ថែមពីលោកខាងលិច។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy បានអះអាងថា ដ្រូនរុស្ស៊ីបានបង្កការខូចខាតដល់ទីជំរកទប់ស្កាត់វិទ្យុសកម្ម ទោះបីជាកម្រិតវិទ្យុសកម្មនៅតែធម្មតាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង