តើថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ខាងលើនេះជារបស់ប្រទេសណា?ដែលប្រជាជនលើពិភពលោកយកមកប្រើគ្រប់គ្នាគឺប្រវត្តិ «Valentine’s Day»
ភ្នំពេញ៖ «Valentine’s Day» ឬ «ថ្ងៃបុណ្យ នៃ សេចក្តីស្រលាញ់» ដែល យុវវ័យ មួយចំនួន ហៅថា «ថ្ងៃបុណ្យ សង្សារ» ជា ថ្ងៃ ដែលរៀបចំ ដើម្បី រំលឹក ដល់ សេចក្តីស្រលាញ់របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់នោះ។
បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫសក្នុងដួងចិត្តរបស់ប្រជាជន នៅក្នុង ប្រទេស កម្ពុជា ជាពិសេស នៅក្នុង ស្រទាប់ យុវវ័យ។ «Valentine’s Day» ត្រូវបាន គេ ប្រារ ព្ធ ឡើង នៅក្នុង ថ្ងៃទី ១៤ ខែ កុម្ភៈ រៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយ ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះ ផុងខ្លួនលះបង់ខ្លួនប្រាណដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះសង្សាររបស់ខ្លួនទៀតផង។
តើ «Valentine’s Day» មាន ប្រវត្តិបែបណាខ្លះ? នៅពេលនេះ FRESH NEWS សូមលើកយកនូវប្រវត្តិបុណ្យនេះ ជូនលោកអ្នកស្វែងយល់ដូចខាងក្រោម៖
Saint Valentine ជា ឈ្មោះ បព្វ ជិត ដែលមាន កំណើត នៅក្នុង ប្រទេស រ៉ូម នៅក្នុង រជ្ជ កាល អធិរាជ ClaudiusII។ នៅក្នុង ប្រវត្តិ ជនជាតិ រ៉ូ ម៉ាំង ថ្ងៃទី១៤ កុម្ភៈ គឺជា ថ្ងៃ ឈប់សំរាក សំរាប់ គោរព ដល់ ព្រះមហាក្សត្រិយា នី របស់ ប្រទេស នេះ។ ប្រជាជន រ៉ូ ម៉ាំង បានចាត់ទុក ព្រះរាជ នីថា ជា ព្រះ ជា ម្ចាស់ តំណាងឲ្យ នារី ទាំងអស់ នៅក្នុង ប្រទេស និង ជា ព្រះ ជា ម្ចាស់ នៃ អា ពា ហ៍ពិ ពា ហ៍ ដ៏ ស្រស់បំព្រង មួយ។ ពិ ធី នេះ ត្រូវបាន គេ ធ្វើ ភ្ជាប់ ជាមួយ បុណ្យ Lupercalia ជា បុណ្យ ធ្វើឡើង សំរាប់ បណ្តេញ ឆ្កែចចក ដែល តែងតែ មក បំផ្លាញ ដំណាំ នៅតាម ឈូង សមុទ្រ និង ជា ពិ ធី មួយ ដែល ប្រជាជន ធ្វើឡើង សំរាប់ សុំឲ្យ ដំណាំ របស់គេ កាន់តែ ទទួលបាន ផល ច្រើនជាង ឆ្នាំ ចាស់។
សម័យ កាលនោះ ការរស់នៅ របស់ កំលោះ និងនារី ក្រមុំ ត្រូវបាន គេ ចែក អោយនៅ ដាច់ពីគ្នា និង តឹងរ៉ឹង បំផុត។ ប៉ុន្តែ ក្នុង ថ្ងៃបុណ្យ Lupercalia កំលោះ និង ក្រមុំ ត្រូវបាន គេ អនុញ្ញាតអោយ ជួបគ្នា។ ស្រី ក្រមុំ ជន ជាតិ រ៉ូ ម៉ាំង ទាំងអស់ ត្រូវ សរសេរឈ្មោះ របស់ ពួកគេ ដាក់ ក្នុង ដប និង បណ្តែត តាម ទឹក ហើយកំលោះៗជា អ្នក ចាំ ទទួល ដប ទាំងនោះ។ អ្នក ដែល ទទួលបាន ដប ទាំងនោះ នឹងត្រូវ ជាគូ នឹងនារី ដែលមាន ឈ្មោះ ក្នុង ដប។ ជាទូទៅ ពួកគេ បានក្លាយ ជា គូ ស្នេហ៍ នឹង គ្នា ហើយ អាច រៀប អាពាហ៍ពិពាហ៍ ជាមួយគ្នា បាន។
នៅក្នុង សម័យកាល រជ្ជ កាល អធិរាជ Claudius II ដែល ត្រូវបានគេទទួលស្គាល់ ថា ជា សម័យ បង្ហូរឈាម។ ដោយសារ មានការ លំបាក ក្នុងការ បញ្ចុះបញ្ចូល អោយ ប្រជាជន ពិសេស យុវជន ចូលរួម ធ្វើជា កងទ័ព ព្រះរាជា រូបនេះ យល់ឃើញថា មូលហេតុ ដែល ធ្វើអោយបុរសៗមិន ព្រម ធ្វើជា កងទ័ព ពីព្រោះ តែ ពួកគេ មិន ចង់ ចាក ចេញពី គ្រួសារ និង មនុស្ស ដែល គេ ស្រលាញ់។ ខណៈ ពេលនោះ ព្រះរាជា បាន ហាមឃាត់ មិនឲ្យមាន ការ រៀប អាពាហ៍ពិពាហ៍ និង ការភ្ជាប់ ពាក្យ រវាង កំលោះ និង ក្រមុំ ជនជាតិ រ៉ូ ម៉ាំង ទាំងនោះ។ ប្រជាជន មួយចំនួនធំ មិន គាំទ្រ ចំពោះ ច្បាប់ ដែល អធិរាជ រូបនេះ បានកំណត់ ឡើយ។ ដោយសារតែ ដូចនេះហើយ ទើប លោក Valentine បាន លួច រៀប អាពាហ៍ពិពាហ៍ អោយ គូ សង្សារ មួយចំនួន ដោយ សំងាត់។ មិនយូរប៉ុន្មាន សកម្ម ភាព នេះ ត្រូវបាន គេ ដឹង។ ស្តេច Cludius បានចេញ បទបញ្ជា អោយ ប្រហារជីវិត លោក Valentine ដោយ កាត់ យក បេះ ដូង របស់គាត់ នា ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២៧០ ដោយ ចោទ ពីបទ គាំទ្រ សាសនា គ្រឹ ស្ត ប្រឆាំងនឹង វប្ប ធ ម៌របស់ ប្រទេស។
ក្នុងអំឡុងពេល ឃុំឃាំង លោក Valentine បាន លួច ស្រឡាញ់ កូនស្រី អ្នក យាមគុក ម្នាក់ ដែល តែងតែ មក សួរសុខទុក្ខ លោក នៅក្នុង មន្ទី រឃុំឃាំង។ មុនពេល កាត់ទោស ប្រហារ ជីវិត លោក Valentine បា ន សរសេរ សំបុត្រ មួយច្បាប់ ផ្ញើ ទៅ នារី ដែល គាត់ ស្រលាញ់។ ចុងបញ្ចប់ នៃ សំបុត្រ របស់គាត់ បានសរសេរថា From Your Valentine ពាក្យ នេះ ត្រូវបាន គេ ប្រើប្រាស់ រហូតមកដល់ ស ព្វ ថ្ងៃនេះ។
បន្ទាប់ ពីថ្ងៃ ដែល លោក Valentine ត្រូវបាន គេ ប្រហា ជីវិត ពិធីបុណ្យ Lupercalia ក៏បាន មកដល់។ ក្នុង ពិធី នោះ មនុស្ស ដែល មិន ជឿ សាសនា គ្រឹ ស្ត មួយចំនួនធំ បាន ចូលរួម។ ដោយ ចង់អោយ ប្រជាជន រ៉ូ ម៉ាំង មាន ជំនឿ លើ សាសនា គ្រឹ ស្តកាន់តែខ្លាំង នោះ អភិបាល របស់ វិហារ សាសនា គ្រឹ ស្ត បានដាក់ បញ្ចូល ឈ្មោះ លោ ក Valentines ក្នុង ដប បណ្តែត តាម ទឹក ជាមួយនឹង ឈ្មោះ របស់ ស្រី ក្រមុំ ជាច្រើន ទៀត។ ឈ្មោះ លោក Valentines ត្រូវបាន គេ ប្រទះ ឃើញ នៅក្នុង ពិធី នោះ ចាប់តាំងពី ពេលនោះ មក ហើយ អភិបាល គ្រប់គ្រង ពិធីបុណ្យ នេះ ក៏ សម្រេចចិត្ត ប្តូរ ឈ្មោះ បុណ្យ Lupercalia ទៅជា បុណ្យ Saint Valentine’s Day ហើយ ធ្វើឡើង នៅក្នុង ថ្ងៃទី១៤ ដើម្បី ធ្វើការ រំលឹក ដល់ លោក Valentine ដែល បានរៀបចំ អា ពា ហ៍ពិ ពា ហ៍ ដល់ គូ ស្នេ ហ៏៍ដែល ស្រលាញ់គ្នា។ ជាមួយ គេ នេះ ផងដែរ ការប្តូរឈ្មោះ បុណ្យ នេះ ក៏ ជាការ បង្ហាញថា ការជ្រើសរើស ស្រី ក្រមុំ ឲ្យ កំលោះ ជនជាតិ រ៉ូ ម៉ាំង ធ្វើឡើង ដោយ លោក Valentine ដែលជា ព្រះ នៃ សេចក្តីស្រលាញ់។ ចាប់ពី ថ្ងៃ នោះមក ១៤ កុម្ភៈ ត្រូវបាន គេ ប្រារព្ធឡើងជា ថ្ងៃបុណ្យ នៃ សេចក្តីស្រលាញ់ ឬ មិត្ត យុវវ័យ មួយចំនួន ហៅថា ថ្ងៃ បុ ណ្យ សង្សារ។
យ៉ាងណាក៏ដោយ សូមឲ្យប្រជាជនកម្ពុជា ពិសេសយុវវ័យ ប្រើប្រាស់ពេលវេលា ថ្ងៃទី១៤ កុម្ភៈ ជាពេលដ៏សប្បាយរីករាយជាមួយអ្នកដែលខ្លួនស្រឡាញ់ មិនមែនយកថ្ងៃនេះ ជាពេលដើម្បីឡើងផ្ទះសំណាក់ សណ្ឋាគារ លះបង់ខ្លួនប្រាណដើម្បីបង្ហាញពីសេចក្តីស្រឡាញ់នោះទេ៕