ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន បង្ហាញពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥

13

ភ្នំពេញ៖ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៣.៩០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពត ខេត្តកែប ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ, ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ, ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន៕

អត្ថបទដែលជាប់ទាក់ទង