ផ្លែព្នៅអាចជួយព្យាបាលជំងឺក្រពះពោះវៀន , ទល់លាមក ,ឈឺពោះ ,ដំបៅក្រពះឫ លើសជាតិអាស៊ីតជាដើម
ភ្នំពេញ៖ ផ្លែព្នៅផ្តល់ផលប្រយោជន៍ដល់សុខភាពជាច្រើន វាមានដើមកំណើតពីប្រទេសឥណ្ឌាហើយយើងក៏អាចរកវាបាននៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងក្នុងក្បួនឧសថបុរាណខ្មែរ។ នៅកម្ពុជាសម្បូរដើមព្នៅណាស់។ផ្លែព្នៅមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពពោះវៀន អ្នកអាចយកព្នៅខ្ចីពុះជាចំណិតៗរួចយកទៅហាលឱ្យក្រៀម សម្រាប់ប្រើការ រីឯព្នៅទុំអ្នកអាចស្ងោរវាយកសាច់ដែលនៅជាប់សំបក យកសាច់ដែលនៅចំកណ្តាលចេញព្រោះវាល្វីងណាស់ ឫអាចញុំាឆៅក៏បាន។ អត្ថប្រយោជន៍របស់ផ្លែព្នៅមានដូចជា៖ ទី១ -ជំនួយប្រព័ន្ធរំលាយអាហារ វាមានមុខងារសម្រាប់ជួយរំលាយអាហារ កំចាត់ព្រូន ឫបរាសិតនៅក្នុងពោះវៀនជាថ្នាំព្យាបាលជំងឺរាគមូល ។ ទី២-ពិសាផ្លែព្នៅ៥០មីលីក្រាមជារៀងរាល់ថ្ងៃអាចជួយបណ្តេញជាតិពុលពីចរន្តឈាម ថ្លើម និង តម្រងនោមបានយ៉ាងល្អប្រសើរ ។-ទី៣ ផ្តល់អត្ថប្តយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម សារធាតុដែលមានក្នុងផ្លែព្នៅអាចជួយទប់ស្កាត់ដល់ការវិវត្តន៍នៃជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងតុល្យភាពជាតិស្ករក្នុងចរន្តឈាម ។ទី៤-ជួយសម្រួលដល់ប្រព័ន្ធផ្លូវដង្ហើម ស្លឹករបស់ផ្លែព្នៅអាចជួយឱ្យយើងជៀសផុតពីជំងឺផ្តាសាយហើយវាក៏អាចជួយព្យាបាលជំងឺក្អករុំារៃទៀតផង ដោយវាមានមុខងារប្រមូលមេរោគដែលមាននៅតាមផ្លូវដង្ហើម។ទី៥-ព្យាបាលបញ្ហាក្រពះពោះវៀន ដូចជាទល់លាមក ឈឺពោះដំ បៅក្រពះឫ លើសជាតិអាស៊ីតជាដើម៕ ដោយ. សំរិត