មនុស្សជិត១០,០០០នាក់ ត្រូវបណ្តេញចេញពីការងារ ខណៈលោក ដូណាល់ ត្រាំ និងលោក Elon Musk បង្កើនការបោសសម្អាតរដ្ឋាភិបាល
វ៉ាស៊ីនតោន៖យុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងទីប្រឹក្សារបស់លោក Elon Musk ដើម្បីកាត់បន្ថយខ្លាំង នូវប្រព័ន្ធការិយាល័យធិបតេយ្យសហរដ្ឋអាមេរិក បានរីកធំឡើង នៅថ្ងៃសុក្រ, ដោយមន្រ្តីនិងបុគ្គលិកជាង៩៥,០០០នាក់ ដែលធ្វើការងារគ្រប់ផ្នែក រាប់ចាប់ពីអ្នកគ្រប់គ្រង រហូតដល់ការថែទាំអតីតយុទ្ធជន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
កម្មករដែលធ្វើការនៅក្រសួងមហាផ្ទៃ, ថាមពល, កិច្ចការយុទ្ធជន, កសិកម្ម និងសុខាភាព និងសេវាកម្មមនុស្សនោះ បានទទួលការបញ្ចប់ការងារ ដែលមានចំនួនច្រើន, ប៉ុន្តែមិនទាំងស្រុងនោះទេ ដោយមានគោលដៅលើកម្មករបំពេញការងារឆ្នាំដំបូង ដែលមានការងារតិច។
ការបណ្តេញចេញពីការងារ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters និងសារព័ត៌មានធំៗជាច្រើនទៀត របស់សហរដ្ឋអាមេរិកនោះ, គឺជាការបណ្តេញចេញពីការងារបន្ថែម ទៅលើកម្មករប្រមាណ៧៥,០០០នាក់ ដែលបានព្រមទទួលយកប្រាក់ ដែលលោក ដូណាល់ ត្រាំ និងលោក Musk ផ្តល់ជូនដើម្បីឱ្យពួកគេចាកចេញពីការងារដោយស្ម័គ្រចិត្ត ដែលនោះស្មើនឹងប្រហែល៣ភាគរយ នៃកម្លាំងពលកម្មស៊ីវិល២.៣លាននាក់។
លោក ដូណាល់ ត្រាំ លើកឡើងថា រដ្ឋាភិបាលសហព័ន្ធ គឺហួសហេតុពេក ហើយថវិកាជាច្រើនបានបាត់បង់ដោយខ្ជះខ្ជាយ និងក្លែងបន្លំ។ រដ្ឋាភិបាលមានបំណុលប្រមាណ៣៦ពាន់ពាន់លានដុល្លារ និងមានដំណើរការចំណាយលើសចំណូល ចំនួន១.៨ពាន់ពាន់លានដុល្លារ កាលពីឆ្នាំមុន៕