ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្លាស់ប្ដូរ និងតែងតាំងអភិបាលរងក្រុង-ស្រុក សរុប៦រូប ឲ្យទៅកាន់តំណែងជាអភិបាលរងក្រុងកំពង់សោម ខេត្តព្រះសីហនុ
ភ្នំពេញ៖ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចអភិបាលរងចំនួន៣រូប នៃក្រុងព្រះសីហនុ, ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ឲ្យទៅកាន់មុខតំណែងជាអភិបាលរងក្រុងកំពង់សោម។
ក្នុងប្រកាសដែលទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ក៏បានតែងតាំងមន្ដ្រីរាជការ ចំនួន៣រូបទៀត ឲ្យកាន់តំណែងជាអភិបាលរងក្រុងកំពង់សោមផងដែរ៕