ការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញកំពុងធ្វើសកម្មភាពបាញ់សារចុះសារឡើងនូវឡើយ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ជម្ងឺគ្រុនឈាម
ភ្នំពេញ៖គិតមកដល់ថ្ងៃទី១៨ខែកុម្ភៈនេះសកម្មភាពនៃការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពបាញ់សារចុះសារឡើងនូវឡើយ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ជម្ងឺគ្រុនឈាម ខណៈដែលជម្ងឺនេះតែងតែតាមយាយីសុខភាពប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨កុម្ភៈ២០២៥នេះថា៖ គិតមកដល់ពេលនេះ នៅតែអនុវត្តទៅតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ហើយសកម្មភាពនៃការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពបាញ់សារចុះសារឡើងទៅវិញទៅមក ដើម្បីទប់ស្កាត់ជម្ងឺគ្រុនឈាម។
លោកស្រីអ្នកនាំពាក្យបានបន្តថា អាជ្ញាធរខណ្ឌទាំង១៤ ក្រោមការសហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីបានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសយ៉ាងមមាញឹក ពោលគឺមិនទាន់បានសំរាកនូវឡើយទេ។នេះជាគិតគូររបស់ឯកឧត្ដម ឃួង ស្រេង ចំពោះសុខភាពសាធារណៈប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា៖ កាលពីដើមខែមករាឆ្នាំ២០២៥កន្លងមកឯកឧត្ដមឃួង ស្រេង បានណែនាំ ឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសក្នុងជុំទី១ ហើយកាលពីថ្ងៃ០៨កុម្ភៈឆ្នាំ២០២៥ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសក្នុងជុំទី២ទៀត ដោយសារ មើលឃើញថាមូស បានកើតមានឡើងវិញនិងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋបន្តទៀត។
គួរបញ្ជាក់បន្ថែមថា៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ មករាឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។ ចំណែកជុំទី២នេះ បានអនុវត្តកាលពីថ្ងៃ០៨កុម្ភៈឆ្នាំ២០២៥ ដោយបង្វែរការបាញ់ថ្នាំសម្លាប់មូសពីខាងក្រៅមកបាញ់តាមផ្ទះប្រជាពលរដ្ឋវិញ ដើម្បីសម្លាប់មូសគ្រប់ប្រភេទនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ កាត់បន្ថការព្រួយបារម្ភរបស់បងប្អូនដោយសារតែកាលពីជុំទី១ ក្រុមការងារចុះបាញ់ថ្នាំមូសបានបាញ់នៅខាងក្រៅផ្ទះប្រជាពលរដ្ឋពោលគឺបាញ់នៅតាមប្រឡាយ លូ និង តាមព្រៃប៉ុណ្ណោះ ហើយសម្មភាពនេះ មកដល់ថ្ងៃទី១៨កុម្ភៈនេះ មិនទាន់បានបញ្ចប់នូវឡើយទេ៕