នៅសល់តែ ៣៥ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតនឹងមកដល់!
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ខែមិថុនា តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានបញ្ជាក់ថា នៅថ្ងៃទី ៧ កក្កដាខែក្រោយនេះ ការឃោសនាបោះឆ្នោតនឹងចាប់ដំណើរការជាផ្លូវការនៅទូទាំងប្រទេស (មានរយៈពេល២០ថ្ងៃគត់)។
ខ្ញុំសូមអំពាវនាវអោយគ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់គោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះជេរបញ្ចោរ ហើយត្រូវគោរពសីលធម៌ និងសេចក្តីថ្លៃថ្នូរ។ សូមឃោសនាតែអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្សឬបេក្ខជននៃគណបក្សដទៃឡើយ។
សូមជនរួមជាតិ ក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករ កម្មការនីត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា។
ដើម្បីធានាបាននូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ ជម្រើសដ៏ល្អបំផុតរបស់ជនរួមជាតិ និងកូនក្មួយគឺ បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០។
ខ្ញុំសន្យានឹងនៅជាមួយជនរួមជាតិ និងកូនក្មួយយ៉ាងហោចណាស់១០ឆ្នាំទៅមុខទៀត!
ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងបានសម្រាកសប្បាយរីករាយ ក្នុងថ្ងៃអាទិត្យនេះ។ សូមបើកបរជិតឆ្ងាយ មានសុខសុវត្ថិភាពគ្រប់ៗគ្នា៕