ទឹកប្រាក់ ៥០០ពាន់លាន ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសទារពីអ៊ុយក្រែន មានចំនួនលើស កំពូលមហាសេដ្ឋីលើពិភពលោក Elon Musk កំពុងមានទៅទៀត
អាមេរិក៖នៅទីបំផុតលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រកាសទារលុយពីប្រទេសអ៊ុយក្រែន ចំនួន ៥០០ពាន់លាន (500 Billion) ដែលជំពាក់ក្នុងសម័យ សង្រ្គាមជិត៣ឆ្នាំជាមួយ រុស្ស៉ី ហើយដែលទឹកលុយនេះមានចំនួនច្រើនជាង កំពូលមហាសេដ្ឋីលើពិភពលោក Elon Musk មានទៅទៀត។
លោក Elon Musk គឺជាកំពូលមហាសេដ្ឋីលោកលើពិភពលោក ដែលមានទ្រព្យសម្បត្តិជាង៤០០ពាន់លាន (400 Billion) ខណៈលេខរៀងទី២ គឺ Mark Zuckerberg ម្ចាស់ និងជា CEO របស់ក្រុមហ៊ុន Facebook មានទ្រព្យសម្បត្តិ ២៥២ពាន់លាន (252 billion) នេះបើយោងតាមសារព័ត៌មាន Forbes។
សូមជំរាបថា ក្រៅពីប្រកាសទារលុយ ប្រធានាធិបតីអាមេរិក បានហៅប្រធានាធិបតីអ៊ុយក្រែនថាជា «ជនផ្ដាច់ការ» ហើយថែមទាំងបានព្រមានឱ្យលោក ហ្សេលេនស្គី ចូលតុចរចាស្វែងរកសន្តិភាពឱ្យបានលឿនរហ័ស បើមិនចង់បាត់បង់ប្រទេសទាំងមូលទេនោះ។
គួរបញ្ជាក់ថា អាណត្តិជាប្រធានាធិបតី៥ឆ្នាំរបស់លោក ហ្សេលេនស្គី ត្រូវបានសន្មត់ថាបានផុតកំណត់កាលពីឆ្នាំ២០២៤ ប៉ុន្តែការបោះឆ្នោតប្រធានាធិបតី និងសភា មិនអាចធ្វើទៅកើតទេ ក្នុងពេលដែលអ៊ុយក្រែនកំពុងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដែលលោក ហ្សេលេនស្គី ប្រកាសដាក់ឱ្យប្រើក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជាការឆ្លើយតបទៅនឹងការឈ្លានពានពី រុស្ស៉ី៕