ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវកៅស៊ូ២ជាន់ DBST និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ

22

កំពង់ចាម៖ផ្លូវក្រាលកៅស៊ូ២ជាន់ DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ ដែលអាចនឹងរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
ផ្លូវនេះមានប្រវែង១៣,៥០០ម៉ែត្រ របស់គម្រោងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាហិរញ្ញប្បទានធនាគារពិភពលោក បដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ ។
ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍ តែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម ៕
រូបភាពនិងខ្លឹមរបស់ផេកសម្ដេចធិបតី

អត្ថបទដែលជាប់ទាក់ទង