ឯកឧត្ដម យីន លី បានចាត់ទុកសម្តេចតេជោ គឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំចិន និងជាអ្នក នយោបាយជើងចាស់មួយរូបទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន
ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន បន្តគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន នៅតែជាមិត្តដ៏ល្អរបស់ចិន ហើយចិន នៅតែបន្តយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាង កម្ពុជា និងចិន។
នាល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្ស ប្រជា ជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដមយីន លី (Yin Li) សមាជិក កា រិយា ល័យ នយោ បាយ និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិនប្រ ចាំ រដ្ឋធានីប៉េកាំង។
សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរ ទស្សនកិច្ច របស់ ឯកឧត្ដម យីន លី និងសហការី នាពេលនេះ។ សម្តេចតេជោ ចាត់ ទុក ដំណើរទស្សន កិច្ច នេះ នឹងរួមចំណែកពង្រឹងពង្រីកថែមទៀតនូវចំណង មិត្តភាព ដែក ថែប កិច្ចសហ ប្រតិ បត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងគោល នយោ បាយ សហគមន៍ វាស នា រួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
ឯកឧត្ដម យីន លី ថ្លែងអំណរគុណសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែល បាន ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួប សំ ដែង ការគួរសមក្នុងឱកាសបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា។ ឯកឧត្ដមក៏បានពាំនាំ ការ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ស៊ី ជីនពីង អគ្គលេខាធិការគណបក្ស កុម្មុយ នីស្ត ចិន ជូន សម្តេចតេជោផងដែរ។
ឯកឧត្ដម យីន លី បានចាត់ទុកសម្តេចតេជោ គឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំចិន និងជាអ្នក នយោបាយជើងចាស់មួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន ព្រម ទាំង បានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន។
ឯកឧត្ដមយីន លី បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈ ប្រ តិ ភូ ក្នុងគោលបំណង៖ ១) អនុវត្តកុងសង់ស៊ីសនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ, ២) ពង្រឹង ការទុកចិត្តគ្នាទៅវិញទៅមក, ៣) ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ច សហប្រតិ បត្តិការ ជាក់ស្តែង នៅថ្នាក់ក្រោមជាតិ និង៤) ជំរុញការកសាងសហគមន៍ជោគ វាសនារួម កម្ពុជា- ចិន ក្នុងយុគសម័យថ្មី។
ឯកឧត្ដម យីន លី បានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេច កម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននូវសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាបន្តបន្តាប់។
ឯកឧត្ដម យីន លី បានអះអាងជាថ្មីថា ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួល ស្មុគស្មាញយ៉ាងណាក៏ដោយ ចិន នៅតែការគាំទ្រការកាន់អំណាចយូរអង្វែង របស់គណ បក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត ជានិច្ច។ ចិន គាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃ ក្នុង របស់កម្ពុជា។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះលោក យីន លី ដែលបាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង និងសូមផ្តាំផ្ញើសេចក្តី នឹក រលឹករបស់សម្តេចតេជោ ជូនចំពោះលោក ស៊ី ជីនពីង វិញផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់កម្ពុជា ចិន គឺជាមិត្តដ៏ធំបំផុតជាដៃគូ និង ជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុត។ កម្ពុជា ប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ» ។ សម្តេចតេជោ អរគុណមិត្តចិន ដែលគាំទ្រកម្ពុជា ជ្រើសរើសមាគ៌ា អភិ វឌ្ឍន៍ ស្រប តាម បរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា រួមទាំងផ្តល់ ជំនួយអភិវឌ្ឍន៍ ជាច្រើន ដល់ កម្ពុជាកន្លងមក ជំនួយរបស់មិត្តចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ។
សម្តេចតេជោ មានជំនឿយ៉ាងមុតមាំចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាល ធន ធាន មនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ច សិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយ វ័យក្មេង របស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹងចូលរួម ចំ ណែក ដល់ការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ៕