ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ គុណភាពខ្យល់ គឺ «ល្អណាស់»

23


ភ្នំពេញ៖ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៣.២២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង