រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឲ្យព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងចំនួន២៣រូប ត្រូវបង្ហាញខ្លួននៅអង្គភាពសាម៉ីយ៉ាងយូរបំផុត នៅថ្ងៃទី៣ ខែមីនា
ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឲ្យព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងចំនួន២៣រូប ត្រូវបង្ហាញខ្លួននៅអង្គភាពសាម៉ីយ៉ាងយូរបំផុត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
ការទៅបង្ហាញខ្លួននៅអង្គភាពថ្មីនេះ បានធ្វើឡើង ក្រោយពេលព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងទាំង២៣រូប ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
លិខិតបង្គាប់ការរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ ធ្វើឡើងតាមបែបរដ្ឋបាល និងនីតិវិធី នៃការតែងតាំងមន្រ្តីទៅកន្លែងថ្មី៕