នារសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍
ភ្នំពេញ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។
សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅ ការ ងារ ឆ្នាំ២០២៥ ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ហើយបិទបញ្ចប់នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សន្និបាត ដែលមានរយៈពេលមួយថ្ងៃកន្លះនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំតំណាងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានី-ខេត្ត អង្គការដៃគូ វិស័យឯកជន សមាគមទេសចរណ៍ និងក្រុមហ៊ុនវិនិយោគសរុបប្រមាណ ១២០០នាក់។
សម្រាប់ពិធីបិទសន្និបាតនារសៀលថ្ងៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គទូត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធផងដែរ។
អង្គសន្និបាត បានពិភាក្សាលើកយោបល់ ផ្លាស់ប្តូរទស្សនៈ និងវាយតម្លៃលើលទ្ធ ផល ការ ងារទេសចរណ៍រយៈពេល១ឆ្នាំ តាមរយៈការអញ្ជើញចូលរួមធ្វើបទបង្ហាញពីសំណាក់ វាគ្មិន មកពីវិស័យសាធារណៈ និងផ្នែកឯកជនលើប្រធានបទចំនួន៤ រួមមាន៖
ប្រធានបទទី១ ៖ ការគ្រប់គ្រងកិត្តិនាមកម្ពុជា និង យុទ្ធនាការទាក់ទាញទេសចរណ៍ កម្ពុជា ។
ប្រធានបទទី២៖ វឌ្ឍនភាពនៃការគ្រប់គ្រង់ និងការសម្រួលការធ្វើដំណើរ។
ប្រធានបទទី៣៖ ការគ្រប់គ្រង និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍។
ប្រធានបទទី៤៖ ស្ថានភាពទេសចរតាមកញ្ចប់ទស្សនកិច្ចនិងការវិភាគផល សេដ្ឋកិច្ច នៃវិស័យទេសចរណ៍។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦,៧០លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ទេសចរផ្ទៃក្នុងចំនួន ២៦,៥លាននាក់ ក្នុងនោះទេសចរជាតិជាង ២២,៥លាននាក់ និងទេសចរបរទេសជិត ៤លាននាក់ កើន ឡើង ជាង ៥៤ភាគរយ និងទេសចរជាតិចេញក្រៅជិត ១,៨៥លាននាក់ កើនឡើង ១,៤ភាគរយ ធៀបឆ្នាំ២០២៣ និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៣,៦ពាន់លានដុល្លា។
ក្រុមហ៊ុនអាកាសចរណ៍ បាននិងកំពុងប្រតិបត្តិមានចំនួន ៣២ក្រុមហ៊ុន ក្នុងនោះក្រុម ហ៊ុន អាកាសចរណ៍ជាតិចំនួន ៤ក្រុមហ៊ុន និងមានជើងហោះហើរអន្តរជាតិ ចូលសរុបជាង២៥ពាន់ជើង៕