ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ៖ណែនាំជាថ្មីឱ្យអាជ្ញាធរសង្កាត់ទាំង៧ ត្រូវអនុវត្តឱ្យម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅ

17


ភ្នំពេញ៖រដ្ឋបាលខណ្ឌប្ញស្សីកែវនាទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដឹកនាំកិច្ចប្រជុំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានខណ្ឌ ។កិច្ចប្រជុំនេះមានវត្តមានចូលរួមពីសំណាក់លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ មេប៉ុស្តិ៍សង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៤៤នាក់។
ក្នុងកិច្ចប្រជុំលោកអភិបាលខណ្ឌ បានធ្វើការណែនាំជាថ្មីម្តងទៀតដល់អាជ្ញាធរសង្កាត់ទាំង៧ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តខណ្ឌឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋាន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់មិនមានបទល្មើស ដើម្បីផ្ដល់សន្តិសុខសុវត្ថិភាព ភាពកក់ក្តៅល្អប្រសើរដល់ប្រជាពលរដ្ឋ។
ក្នុងនោះលោកអភិបាលខណ្ឌនឹងចាត់ឲ្យមានរៀបចំកិច្ចប្រជុំជាមួយម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ដើម្បីសហការគ្នាងាយស្រួលក្នុងការក្តាប់ទិន្នន័យចរន្តចេញចូលរបស់ជនបរទេសដែលស្នាក់នៅប្រចាំថ្ងៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង