ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្សីចាត់ទុកថា៖កិច្ចប្រជុំ កំពូលទីក្រុង ឡុងដ៍ ស្ដីពី អ៊ុយក្រែន មិន មែន ជា ការ ស្វែងរក សន្តិភាព ទេ តែជាការអូសបន្លាយសង្គ្រាមទៅវិញ

14

ក្រុងម៉ូស្គូ៖វិមាន ក្រឹមឡាំង បាន រិះគន់ កិច្ចប្រជុំ កំពូល នៅ ទីក្រុង ឡុងដ៍ ស្ដីពី អ៊ុយក្រែន កាលពី ចុង សប្ដាហ៍ ដោយ អះអាង ថា ការ សន្យា ផ្ដល់ មូលនិធិ បន្ថែម ដល់ ទីក្រុងកៀវ ពី សំណាក់ មេដឹកនាំ អឺរ៉ុប នឹង មិន ជួយ ដល់ ការ ស្វែងរក ដំណោះស្រាយ ដោយ សន្តិវិធី ចំពោះ ជម្លោះ នោះ ទេ តែ ផ្ទុយ ទៅ វិញ នឹង ធ្វើ ឲ្យ សង្គ្រាម អូស បន្លាយ ពេល ទៅ វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំ កំពូល នេះ មាន ការ ចូលរួម ពី ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskiy នាយករដ្ឋមន្ត្រី អង់គ្លេស Keir Starmer និង មេដឹកនាំ លោក ខាង លិច មួយ ចំនួន ទៀត។ ក្នុង កិច្ចប្រជុំ នោះ ពួកគេ បាន ឯកភាព គ្នា លើ ការ រៀបចំ ផែនការ សន្តិភាព អ៊ុយក្រែន មួយ ដើម្បី ដាក់ ជូន សហរដ្ឋអាមេរិក។ កិច្ចប្រជុំ នេះ ធ្វើ ឡើង តែ ពីរ ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ ពី លោក Zelenskiy បាន ជួប ប្រទះ នឹង ភាព តានតឹង ជាមួយ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅ ឯ សេតវិមាន។
អ្នកនាំពាក្យ វិមាន ក្រឹមឡាំង លោក Dmitry Peskov បាន ថ្លែង ថា ការ សន្យា ផ្ដល់ មូលនិធិ ពី មេដឹកនាំ អឺរ៉ុប រួម ទាំង កិច្ចព្រមព្រៀង មីស៊ីល ការពារ ដែនអាកាស តម្លៃ ២ ពាន់ លាន ដុល្លារ ពី ចក្រភពអង់គ្លេស នឹង គ្រាន់តែ ជា ការ «បន្ត អរិភាព» ប៉ុណ្ណោះ។ លោក បាន បន្ថែម ថា «គំនិត ផ្តួចផ្តើម ស្ថាបនា ណាមួយ (ដើម្បី សន្តិភាព)» គឺ ជា អ្វី ដែល ចាំបាច់ នៅ ពេល នេះ ហើយ បាន ទទូច ឱ្យមាន ការ «ដាក់សម្ពាធ» លើលោក Zelenskiy ឱ្យផ្លាស់ប្ដូរ ជំហរ របស់ ខ្លួន ដោយ ចោទ ប្រកាន់ ថា មេដឹកនាំ អ៊ុយក្រែន រូប នេះ មិន ចង់ បាន សន្តិភាពនោះទេ។
លោក Peskov បាន លើក ឡើង ទៀត ថា មេដឹកនាំ អឺរ៉ុប នឹង ត្រូវ «ខិតខំ ប្រឹងប្រែង ច្រើន» ជាមួយ ទីក្រុង វ៉ាស៊ីនតោន ដើម្បី កែប្រែ ស្ថានការណ៍ បន្ទាប់ ពី ជំនួប ដ៏ តានតឹង រវាង លោក Zelenskiy និង លោក ត្រាំ។ ទោះ ជា យ៉ាង ណា លោក Zelenskiy បាន ប្រាប់ អ្នក សារព័ត៌មាន ថា លោក ជឿជាក់ ថា អាច នឹង ស្ដារ ទំនាក់ទំនង របស់ លោក ជាមួយ លោក ត្រាំ ឡើង វិញ បាន ប៉ុន្តែ ការ ពិភាក្សា ទាំងនោះ ត្រូវ តែ ធ្វើ ឡើង ជា លក្ខណៈ ឯកជន៕

អត្ថបទដែលជាប់ទាក់ទង