ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង ថ្កោលទោសវត្តមាននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នៅកូរ៉េខាងត្បូង

13


សេអ៊ូល៖កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី៤ ខែមីនា បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបង្ករឿងទាំងនយោបាយ និងយោធា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្ដហោះចម្បាំង អាមេរិកមួយគ្រឿង ទៅកាន់ទីក្រុងកំពង់ផែ Busan នៃប្រទេសកូរ៉េខាងត្បូង។ នេះបើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាង គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាភ្លាមៗក្រោយរដ្ឋបាលថ្មីឡើងកាន់អំណាច សហរដ្ឋអាមេរិក បានបង្កើនសកម្មភាពបង្ករឿងប្រឆាំងនឹងកូរ៉េខាងជើង។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថាវត្តមាននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson ក្នុងតំបន់ឧបទ្វីបកូរ៉េ គឺជា ការបង្កើនការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយតប ដែលនេះទំនងជាចង់សំដៅលើការធ្វើតេស្ដមីស៊ីល។
គួរបញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson បានធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែ Busan កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ដំណើរទស្សនកិច្ចរបស់ USS Carl Vinson ត្រូវបានកងទ័ពជើងទឹកអាមេរិក បញ្ជាក់ថាជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការពង្រឹងទំនាក់ទំនងបន្ថែមជាមួយមេដឹកនាំកូរ៉េខាងត្បូង និងប្រជាជនក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង