ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាថ្ងៃទី៦មិនាលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងដឹកនាំអ្នកសិល្បៈកម្ពុជា២២រូប ទៅសម្តែងនៅក្នុងកម្មវិធី «Le Ballet royal du Cambodge» នាទីក្រុងប៉ារីស ប្រទេសបារាំង

22


ភ្នំពេញ៖លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង សមាគមសិល្បករខ្មែរ នឹងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមព្រះរាជវត្តមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងដំណើរបេសកកម្ម ទៅកាន់ប្រទេសបារាំងរយៈពេល៧ថ្ងៃ។
ដំណើរដឹកនាំប្រតិភូ និងសិល្បករកម្ពុជាចំនួន ២២រូប របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដើម្បីទៅសម្តែងនៅប្រទេសបារាំងក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz គឺគិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីរបាំព្រះរាជទ្រព្យ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមួយនេះ ត្រូវអាក់ខានសម្តែង នៅប្រទេសបារាំងជាច្រើនឆ្នាំមកហើយ ក្រោយការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
ក្នុងបេសកកម្មដ៏មានសារសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង នាំយកសិល្បៈវប្បធម៌របស់កម្ពុជា ទៅសម្ដែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវអឺរ៉ុបមកកាន់កម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌៕

អត្ថបទដែលជាប់ទាក់ទង