ឃាត់ខ្លួនជនជាតិម្នាក់ដែលកាប់សមត្ថកិច្ចម្នាក់ឱ្យរបួស
ភ្នំពេញ៖បុរសជនជាតិចិនម្នាក់បែកថ្នាំបានយកកាំបិត កាប់ចំសមត្ថកិច្ចត្រូវដៃបណ្ដោយឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យរុស្សី ភ្លាមៗ។
បុរសជនបរទេសម្នាក់សង្ស័យប្រេីថ្នាំញៀនហួសកំរិច យកកាំបិតបុ័ងតោកាប់ក្បាលនិងអារកខ្លួនឯង ហេីយសមត្ថកិច្ចចុះអន្តរាគមន៍ កាប់សមត្ថកិច្ចបណ្ដាលរបួស ម្នាក់រយះខ្នងដៃហេតុការ កាលវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ ២០១៨នៅចំណុចវីងវេរលុយ៤៣២ តាមបណ្ដោយផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
សមត្ថកិច្ចបានអោយដឹងថាមានបុរសជនបរទេស ម្នាក់សង្ស័យបែកថ្នាំយកកាំបិតបុ័ងតោ អារកនិងកាប់ក្បាលខ្លួនឯងច្រេីន កាំបិតរួចសមត្ថកិច្ចចុះទៅ អន្តរាគមន៍បែរជាបុរសជនជាតិចិននោះ យកកាំបិតបុ័ងតោ កាប់ចំខ្នងម្រាមដៃស្ដាំបណ្ដាលរបួសរយះដល់ឆ្អឹង ហេីយក៏ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យរុស្សីក្រោយម កក៏សមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋបាន ឃាត់បុរសជនបរទេសដែល បង្កហិង្សាជានិងវាយខ្នោះ និងនាំកម្លាំងសហការជាមួយ កងកម្លាំងអាវុធហត្ថខណ្ឌឃាត់ មិនអោយប្រជាពលរដ្ឋវាយទៅលេី ជនបរទេសរួចដាក់ រថយន្តសង្រ្គោះមណ្ឌលសុខភាព ចាក់អង្រែដឹកយកមកមន្ទីរពេទ្យព្យាបាលចាំសាកសួរនាំបន្តទៀត ។
លោក ហ៊ាង ថារ៉េត អធិការរងទទួលផែនយុត្តិធម៌ ខណ្ឌចំការមនបាន ប្រាប់ថាក្នុងហេតុការនេះ បានបន្តថាលោក ម៉ៅ សំណាងជាមន្រ្តីអន្តរាគមន៍ ខណ្ឌផែនអន្តរាគមន៍ដោយរបួសត្រូវបុរសជនបង្កហិង្សាយកកាំបិតកាប់ចំខ្នងដៃបណ្ដាលរបួសរយះដល់ឆ្អឹង និងដាច់សរសៃហូរឈាមខ្លាំង ហេីយសំរាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងរបួសស្រ្តីម្នាក់ទៀតឈ្មោះ មាស សាលីភេទស្រី អាយុ៧០ មុខរបរលក់អំពៅសាង ស្នាក់នៅផ្ទះជួលសង្កាត់បឹងត្របែក ខណ្ឌចំការមន របួសរយះក្បាលបន្តិច ដោយសារស្រ្តីរងគ្រោះ រុញរទេះឆ្លងកាត់កន្លែងកេីតក៏បុរស ជនជាតិចិនចាប់ដេីម្បីគំរាម សមត្ថកិច្ចតែសំណាងល្អស្រ្តីគាត់រេីសរួច ហេីយចំណែកបុរសបង្កនោះ ជាជនជាតិចិនដោយមានលិខិតឆ្លងដែនដាក់ឈ្មោះ JIN CHUN ភេទសប្រុស អាយុ៣៧របួសធ្ងន់ត្រង់ក្បាល សន្លប់ឈឹងបច្ចប្បន្នសំរាក នៅមន្ទីរពេទ្យរុស្សីហេីយកំពុង ទំនាក់ទំនងទៅស្ថានទូត ដេីម្បីស្វែងរកក្រុមគ្រួសារអោយ មកមេីលថែទាំ ។
សមត្ថកិច្ចបញ្ជាក់ថាបុរសជនជាតិចិននេះ សមត្ថកិច្ចយេីងមិនទាន់ អាចសន្និដ្ឋានថាបុរសបង្កហិង្សានេះ ជាជនជាតិចិនមិនដឹងថា បែកថ្នាំឬមូលហេតុបាន ជាយកកាំបិតមកកាប់ខ្លួនឯង និងកាប់ប៉ូលីស និងស្រ្តីរុញរទេះលក់អំពៅ សាងរងចាំដឹកខ្លួននិងកទឹកនោម ដេីម្បីធ្វេីតេសរកមេីលសារធាតុញៀនសិន ។