ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាចម្បាំង រុស្ស៊ី មួយ គ្រឿង ធ្វើ ដំណើរ ឆ្លងកាត់ ច្រក អង់គ្លេសធ្វើឱ្យមានការភ្ញាក់ផ្អើល

20

ឡុងដ៍៖កងទ័ពជើងទឹក អង់គ្លេស បាន ឃ្លាំមើល យ៉ាង យកចិត្តទុកដាក់ ចំពោះ នាវាចម្បាំង និង នាវា ជំនួញ របស់ រុស្ស៊ី ក្នុង សប្តាហ៍ នេះ ខណៈ ដែល នាវា ទាំងនោះ បាន ធ្វើ ដំណើរ ឆ្លងកាត់ ច្រក អង់គ្លេស និង សមុទ្រ ខាងជើង។ នេះ បើ តាម ការ ប្រកាស របស់ កងទ័ពជើងទឹក អង់គ្លេស នៅ ថ្ងៃ ពុធនេះ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នាវា HMS Somerset ដែល ធ្លាប់ បាន ចូលរួម ក្នុង ប្រតិបត្តិការ ស្រដៀង គ្នា នេះ ពីមុន មក បាន «តាមដាន រាល់ សកម្មភាព» របស់ នាវាចម្បាំង Boikiy របស់ រុស្ស៊ី ខណៈ ដែល នាវា នេះ បាន អមដំណើរ នាវា ដឹក ទំនិញ ឈ្មោះ Baltic Leader ឆ្លងកាត់ ដែនទឹក របស់ ចក្រភពអង់គ្លេស។
កាសែត The Times បាន ចុះ ផ្សាយ រូបភាព កាលពី ថ្ងៃ អង្គារ ដែល បង្ហាញ ពី នាវិក រុស្ស៊ី ប្រចាំការ លើ កាំភ្លើងយន្ត នៅ លើ នាវា Boikiy ខណៈ វាអមដំណើរ នាវាដឹកទំនិញ Baltic Leader ដែល ស្ថិត ក្រោម ទណ្ឌកម្ម អាមេរិក ពី បទ ដឹក ជញ្ជូន អាវុធ ឱ្យ រុស្ស៊ី។
គួរបញ្ជាក់ថា កងទ័ពជើងទឹក អង់គ្លេស តែងតែ អនុវត្ត បេសកកម្ម តាមដាន ដើម្បី ឃ្លាំមើល ការ គំរាមកំហែង សន្តិសុខ ជាតិ នានា រួម ទាំង ការ ការពារ ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ដូចជា ខ្សែកាប ឬ បំពង់ បង្ហូរ ប្រេង នៅ ក្រោម បាតសមុទ្រជាដើម។ នាវា HMS Somerset ធ្លាប់បានតាមដាននាវារុស្ស៊ីជាច្រើនលើក រួមទាំងនាវាចារកម្ម Yantar កាលពីខែមករា និងនាវាដឹកគ្រាប់រំសេវចំនួន ៦ គ្រឿង កាលពីខែមុន៕

អត្ថបទដែលជាប់ទាក់ទង