មេបញ្ជាការកងយោធាអ៊ុយក្រែន ព្រមានថា កងទ័ព ណាតូ ថា៖មិន ទាន់ ត្រៀម ខ្លួនរួចរាល់ សម្រាប់ សង្គ្រាម ដ្រូននៅឡើយទេ
ក្រុងកៀវ៖ បី ឆ្នាំ បន្ទាប់ ពី រុស្ស៊ី ឈ្លានពាន អ៊ុយក្រែន មេបញ្ជាការ យោធា ទទួល បន្ទុក ប្រព័ន្ធ គ្មាន មនុស្ស បើក របស់ អ៊ុយក្រែន បាន ព្រមាន ថា កងកម្លាំង ប្រដាប់ អាវុធ របស់ អង្គការ ណាតូ (NATO) មិន ទាន់ មាន ការ ត្រៀម ខ្លួន គ្រប់គ្រាន់ សម្រាប់ សង្គ្រាម ដ្រូន ទំនើប នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ ២០២៥។
លោក វរសេនីយ៍ឯក Vadym Sukharevskyi ប្រធាន កងកម្លាំង ប្រព័ន្ធ គ្មាន មនុស្ស បើក របស់ អ៊ុយក្រែន បាន ថ្លែង ថា ទីក្រុង កៀវកំពុង ព្យាយាម នាំមុខ រុស្ស៊ី ក្នុង ការ អភិវឌ្ឍ បច្ចេកវិទ្យា ដ្រូន ដោយ ប្រើប្រាស់ បញ្ញា សិប្បនិម្មិត (AI) ការ ដាក់ ពង្រាយ យន្តហោះ គ្មាន មនុស្ស បើក ជា ក្រុម (swarming) និង ការ សាកល្បង បច្ចេកវិទ្យា ឡាស៊ែរ ដើម្បី បាញ់ ទម្លាក់ ដ្រូន របស់ សត្រូវ។
ក្នុង បទសម្ភាសន៍ ជាមួយ ទីភ្នាក់ងារ សារព័ត៌មាន Reuters លោក Sukharevskyi បាន ថ្លែង ថា «តាម អ្វី ដែល ខ្ញុំ ឃើញ និង ឮ មិន មាន កងទ័ព ណាតូ ណាមួយ បាន ត្រៀម ខ្លួន រួចរាល់ ដើម្បី ទប់ទល់ នឹង ការ គំរាមកំហែង ពី យន្តហោះ គ្មាន មនុស្ស បើក នោះ ទេ»។
លោក បាន សង្កត់ធ្ងន់ លើ សារៈសំខាន់ ផ្នែក សេដ្ឋកិច្ច នៃ ការ ប្រើប្រាស់ ដ្រូន ដោយ លើក ឡើង ថា ជា ញឹកញាប់ តម្លៃ ផលិត ដ្រូន មាន តម្លៃ ទាប ជាង តម្លៃ អាវុធ ធម្មតា ដែល ប្រើ ដើម្បី បាញ់ ទម្លាក់ វា។ លោក បាន ចោទ ជា សំណួរ អំពី តម្លៃ នៃ ការ ប្រើប្រាស់ មីស៊ីល ស្ទាក់ ចាប់ ដែល មាន តម្លៃ រាប់ សែន ឬ រាប់ លាន ដុល្លារ ដើម្បី បាញ់ ទម្លាក់ ដ្រូន ដែល មាន តម្លៃ ត្រឹមតែ ប៉ុន្មាន ពាន់ ឬ ប៉ុន្មាន ម៉ឺន ដុល្លារ។
ការ លើក ឡើង របស់ លោក Sukharevskyi ធ្វើ ឡើង ខណៈ ដែល ប្រទេស សមាជិក ណាតូ មួយ ចំនួន នៅ អឺរ៉ុប កំពុង បង្កើន ការ ចំណាយ លើ វិស័យ ការពារ ជាតិ ដើម្បី ត្រៀម ខ្លួន សម្រាប់ លទ្ធភាព ដែល សង្គ្រាម នៅ អ៊ុយក្រែន អាច នឹង អូស បន្លាយ ឬ កាន់តែ ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ចាប់តាំងពី រុស្ស៊ី ឈ្លានពាន អ៊ុយក្រែន ក្នុង ឆ្នាំ ២០២២ ការ ប្រើប្រាស់ យន្តហោះ គ្មាន មនុស្ស បើក ឬហៅថា ដ្រូន បាន កើនឡើង យ៉ាង ខ្លាំង។ អ៊ុយក្រែន អះអាង ថា ខ្លួន នឹង ផលិត យន្តហោះ គ្មាន មនុស្ស បើក ប្រភេទ First Person View (FPV) ខ្នាត តូច ចំនួន ២,២ លាន គ្រឿង និង យន្តហោះ គ្មាន មនុស្ស បើក ធុន ធំ និង រយៈ ចម្ងាយ ឆ្ងាយ ចំនួន ១០០,០០០ គ្រឿង ក្នុង ឆ្នាំ ២០២៤។ រុស្ស៊ី ធ្លាប់ បាន ប៉ាន់ប្រមាណ ថា នឹង ផលិត យន្តហោះ គ្មាន មនុស្ស បើក FPV ចំនួន ១,៤ លាន គ្រឿង ក្នុង ឆ្នាំ ដដែល។
លោក Sukharevskyi បាន បន្ថែម ថា ជាង ៦០ភាគរយ នៃ គោលដៅ ត្រូវ បាន បំផ្លាញ ដោយ យន្តហោះ គ្មាន មនុស្ស បើក ដែល បង្ហាញ ពី សារៈសំខាន់ នៃ បច្ចេកវិទ្យា នេះ នៅ លើ សមរភូមិ។ លោក បាន បញ្ជាក់ ថា បញ្ហា សំខាន់ គឺ ការ អភិវឌ្ឍ យុទ្ធសាស្ត្រ ក្នុង ការ ប្រើប្រាស់ ដ្រូន និង ការ វិវត្ត នៃ បច្ចេកវិទ្យា ដែល ពាក់ព័ន្ធ៕