អឺរ៉ុបនឹងបង្កើន ការ ចំណាយ លើ វិស័យ ការពារ ជាតិ គាំទ្រ អ៊ុយក្រែន ក្រោយ អាមេរិក ផ្អាក ជំនួយ
ប្រ៊ុចសែល៖ក្នុង កិច្ចប្រជុំ កំពូល មួយ នៅ ទីក្រុង ប្រ៊ុចសែល នៅ ថ្ងៃ ព្រហស្បតិ៍ នេះ មេដឹកនាំ សហភាព អឺរ៉ុប (EU) ត្រូវ បាន គេ រំពឹង ថា នឹង អនុម័ត លើ ការ បង្កើន ការ ចំណាយ លើ វិស័យ ការពារ ជាតិ របស់ ប្លុក និង បញ្ជាក់ ឡើង វិញ ពី ការ គាំទ្រ របស់ ខ្លួន ចំពោះ ប្រទេស អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
ការ សម្រេច ចិត្ត នេះ ធ្វើ ឡើង បន្ទាប់ ពី ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន ផ្អាក ជំនួយ យោធា ដល់ អ៊ុយក្រែន ដែល បង្ក ឲ្យ មាន ក្តី បារម្ភ ថា EU មិន អាច ពឹង លើ ការ ការពារ ពី អាមេរិក បាន ទាំងស្រុង ទៀត ទេ។
ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelenskiy នឹង ចូលរួម ក្នុង កិច្ចប្រជុំ កំពូល ជាមួយ មេដឹកនាំ នៃ ប្រទេស សមាជិក EU ទាំង ២៧។ ទោះ ជា យ៉ាង ណា មេដឹកនាំ ជាតិនិយម ហុងគ្រី លោក Viktor Orban ដែល ជា សម្ព័ន្ធមិត្ត របស់ លោក Trump អាច នឹង ប្រើ សិទ្ធិ វេតូ លើ សេចក្តី ថ្លែងការណ៍ រួម ដែល គាំទ្រ អ៊ុយក្រែន។
ម្យ៉ាងវិញទៀត បើ ទោះ បី ជា កិច្ចប្រជុំ កំពូល នឹង បង្ហាញ ពី ការ គាំទ្រ ផ្នែក ពាក្យ សម្ដី និង ផែនការ សម្រាប់ ការ បង្កើន ការ ចំណាយ លើ វិស័យ ការពារ ជាតិ ក៏ ដោយ ក៏ EU មិន ត្រូវ បាន គេ រំពឹង ថា នឹង អាច ជំនួស ជំនួយ របស់ សហរដ្ឋអាមេរិក ទាំងស្រុង បាន ដែរ។ តាម តួលេខ របស់ អង្គការ ណាតូ វ៉ាស៊ីនតោន បាន ផ្តល់ ជំនួយ យោធា ដល់ អ៊ុយក្រែន ជាង ៤០ភាគរយ កាលពី ឆ្នាំ មុន ដែល មួយ ចំនួន ក្នុង នោះ អឺរ៉ុប មិន មាន សមត្ថភាព ផ្គត់ផ្គង់ បាន ដោយ ងាយ នោះ ទេ។
កិច្ចប្រជុំ កំពូល នេះ ធ្វើ ឡើង ចំ ពេល ដែល មាន ការ ផ្លាស់ប្តូរ គោលនយោបាយ ការពារ ជាតិ ដ៏ សំខាន់ នៅ អឺរ៉ុប ដោយសារ ការ ព្រួយបារម្ភ ថា រុស្ស៊ី អាច នឹង វាយប្រហារ ប្រទេស សមាជិក EU បន្ទាប់ ពី សង្គ្រាម នៅ អ៊ុយក្រែន ហើយ ថា អឺរ៉ុប មិន អាច ពឹងផ្អែក លើ ជំនួយ ពី សហរដ្ឋអាមេរិក បាន ទៀត ទេ។
ក្នុង សុន្ទរកថា ទៅកាន់ ប្រជាជាតិ បារាំង មុន កិច្ចប្រជុំ កំពូល ប្រធានាធិបតី បារាំង Emmanuel Macron បាន លើក ឡើង ពី សារៈសំខាន់ នៃ ការ ត្រៀម ខ្លួន របស់ អឺរ៉ុប ក្នុង ករណី ដែល សហរដ្ឋអាមេរិក មិន អាច បន្ត គាំទ្រ បាន។ លោក ថែមទាំង បាន លើក ឡើង ពី លទ្ធភាព នៃ ការ ពិភាក្សា អំពី ការ ពង្រីក ការ ការពារ ដែល ផ្ដល់ ដោយ ឃ្លាំងអាវុធ នុយក្លេអ៊ែរ របស់ បារាំង ដល់ ដៃគូ អឺរ៉ុប របស់ ខ្លួន៕