ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើ លិខិត ទៅ មេដឹកនាំ អ៊ីរ៉ង់, ស្នើ ចរចា កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ថ្មី

96

វ៉ាស៊ីនតោន៖ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន បង្ហាញ ពី បំណង ចង់ ចរចា កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ថ្មី មួយ ជាមួយ អ៊ីរ៉ង់ ហើយ បាន ផ្ញើ លិខិត មួយ ច្បាប់ ទៅ កាន់ ថ្នាក់ដឹកនាំ អ៊ីរ៉ង់ កាលពី ថ្ងៃ ព្រហស្បតិ៍ ដោយ សង្ឃឹម ថា សាធារណរដ្ឋ ឥស្លាម មួយ នេះ នឹង យល់ព្រម ចូលរួម ក្នុង ការ ពិភាក្សា។ នេះ បើ តាម បទសម្ភាសន៍ ជាមួយ Fox Business Network ដែល បាន ចាក់ ផ្សាយ នៅ ថ្ងៃ សុក្រនេះ។
លោក ត្រាំ បាន និយាយ ថា លោក សង្ឃឹម ថា អ៊ីរ៉ង់ នឹង យល់ព្រម ចរចា ព្រោះ វា នឹង ជា ផល ប្រយោជន៍ សម្រាប់ អ៊ីរ៉ង់ ផ្ទាល់។ លោក បាន ព្រមាន ថា ជម្រើស ផ្សេង ទៀត គឺ សកម្មភាព យោធា ដោយ បញ្ជាក់ ថា សហរដ្ឋអាមេរិក នឹង មិន អនុញ្ញាត ឱ្យមាន ប្រទេស មាន អាវុធ នុយក្លេអ៊ែរ មួយ ទៀត ឡើយ។
ទោះ ជា យ៉ាង ណា មិន ទាន់ មាន ប្រតិកម្ម ជា ផ្លូវការ ពី ក្រសួង ការ បរទេស អ៊ីរ៉ង់ ចំពោះ ការ លើក ឡើង របស់ លោក ត្រាំ នៅ ឡើយ ទេ។ លិខិត នេះ ទំនង ជា ត្រូវ បាន ផ្ញើ ទៅ កាន់ មេដឹកនាំ កំពូល អ៊ីរ៉ង់ Ayatollah Ali Khamenei។
លោក ត្រាំ បាន បញ្ជាក់ ថា មាន ជម្រើស ពីរ ក្នុង ការ ដោះស្រាយ ជាមួយ អ៊ីរ៉ង់ គឺ វិធានការ យោធា ឬ កិច្ច ព្រមព្រៀង។ លោក បាន បន្ថែម ថា លោក ចង់ បាន កិច្ច ព្រមព្រៀង មួយ ព្រោះ លោក មិន ចង់ ឱ្យអ៊ីរ៉ង់ រង ការ ឈឺចាប់ ហើយ លោក បាន ហៅ ប្រជាជន អ៊ីរ៉ង់ ថា ជា «មនុស្ស អស្ចារ្យ»។
គួរបញ្ជាក់ថា ទាក់ទងនឹងបញ្ហានេះដែរ ប្រភព ព័ត៌មាន បាន ឱ្យ ដឹង ថា រុស្ស៊ីបាន ស្ម័គ្រ ចិត្តធ្វើជាអ្នក សម្របសម្រួល រវាង អាមេរិក និង អ៊ីរ៉ង់។ លើសពីនេះ កាលពីពេលថ្មីៗ នេះ អនុរដ្ឋមន្ត្រី ការ បរទេស រុស្ស៊ី លោក Sergei Ryabkov បាន ជួប ជាមួយ ឯកអគ្គរដ្ឋទូត អ៊ីរ៉ង់ ប្រចាំ នៅ រុស្ស៊ី ដើម្បី ពិភាក្សា អំពី កិច្ច ខិតខំ ប្រឹងប្រែង អន្តរជាតិ ក្នុង ការ ដោះស្រាយ បញ្ហា នុយក្លេអ៊ែរ អ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង