បុរសជនបរទេសម្នាក់សង្ស័យប្រេីប្រាស់ថ្នាំញៀនប្រេីកាំបិតកាប់រយះខ្នងដៃដល់ឆ្អឹង
ភ្នំពេញ ៖ បុរសជនបរទេសម្នាក់សង្ស័យប្រេីថ្នាំញៀនហួសកំរិចបានយកកាំបិតបុ័ងតោកាប់ក្បាលនិងអារកខ្លួនឯង ហេីយខណៈដែល សមត្ថកិច្ចចុះអន្តរាគមន៍ ក៏បានកាប់សមត្ថកិច្ចបណ្ដាលរបួសម្នាក់
ហេតុការនេះបានកើតឡើង កាលវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ ២០១៨នៅចំណុចវីងវេរលុយ៤៣២ តាមបណ្ដោយផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
សមត្ថកិច្ចបានអោយដឹងថាមានបុរសជនបរទេសម្នាក់សង្ស័យបែកថ្នាំយកកាំបិតបុ័ងតោអារកនិងកាប់ក្បាលខ្លួនឯងច្រេីនកកាំបិតរួចសមត្ថកិច្ចចុះទៅអន្តរាគមន៍បែរជាបុរសជនជាតិចិននោះយកកាំបិតបុ័ងតោកាប់ចំខ្នងម្រាមដៃស្ដាំបណ្ដាលរបួសរយះដល់ឆ្អឹងហេីយក៏ប្រញ្ញាប់បញ្ជូលទៅមន្ទីរពេទ្យរុស្សីក្រោយមកក៏សមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋបានឃាត់បុរសជនបរទេសដែលបង្កហិង្សាជានិងវាយខ្នោះនិងនាំកម្លាំងសហការជាកងកម្លាំងអាវុធហត្ថខណ្ឌឃាត់មិនអោយប្រជាពលរដ្ឋវាយទៅលេីជនបរទេសរួចដាក់រថយន្តសង្រ្គោះមណ្ឌលសុខភាពចាក់អង្រែដឹកយកមកមន្ទីរពេទ្យព្យាបាលចាំសាកសួរនាំបន្តទៀត ។
លោក ហ៊ាង ថារ៉េត អធិការរងទទួលផែនយុត្តិធម៍ខណ្ឌចំការមនបានប្រាប់ថាក្នុងហេតុការនេះបានបន្តថាលោក ម៉ៅ សំណាងជាមន្រ្តីអន្តរាគមន៍ខណ្ឌផែនអន្តរាគមន៍ដោយរបួសត្រូវបុរសជនបង្កហិង្សាយកកាំបិតកាប់ចំខ្នងដៃបណ្ដាលរបួសរយះដល់ឆ្អឹងនិងដាច់សរសៃហូរឈាមខ្លាំងហេីយសំរាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងរបួសស្រ្តីម្នាក់ទៀតឈ្មោះ មាស សាលីភេទស្រី អាយុ៧០ មុខរបរលក់អំពៅសាង ស្នាក់នៅផ្ទះជួលសង្កាត់បឹងត្របែក ខណ្ឌចំការមន របួសរយះក្បាលបន្តិចដោយសារស្រ្តីរងគ្រោះរុញរទេះឆ្លងកាត់កន្លែងកេីតក៏បុរសជនជាតិចាប់ដេីម្បីគំរាមសមត្ថកិច្ចតែសំណាងល្អស្រ្តីគាត់រេីសរួចហេីយចំណែកបុរសបង្កនោះជាជនជាតិចិនដោយមានលិខិតឆ្លងដែនដាក់ឈ្មោះ JIN CHUN ភេទសប្រុស អាយុ៣៧របួសធ្ងន់ត្រង់ក្បាលសន្លប់ឈឹងបច្ចប្បន្នសំរាកនៅមន្ទីរពេទ្យរុស្សីហេីយកំពុងទំនាក់ទំនងទៅស្ថានទូតដេីម្បីស្វែងរកក្រុមគ្រួសារអោយមកមេីលថែទាំ ។
សមត្ថកិច្ចបញ្ជាក់ថាបុរសជនជាតិចិននេះសមត្ថកិច្ចយេីងមិនទាន់អាចសន្និដ្ឋានថាបុរសបង្កហិង្សានេះជាជនជាតិចិនមិនដឹងថាបែកថ្នាំឬមូលហេតុបានជាយកកាំបិតមកកាប់ខ្លួនឯងនិងកាប់ប៉ូលីសនិងស្រ្តីរុញរទេះលក់អំពៅសាងរងចាំដឹកខ្លួននិងកទឹកនោមដេីម្បីធ្វេីតេសរកមេីលសារធាតុញៀនសិន ៕