ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បោះឆ្នោតជ្រើសរើសលោក Mark Carney ជាប្រធានបក្សនិងជានាយករដ្ឋមន្រ្តីថ្មី

14


អូតាវ៉ា៖លទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា បានបង្ហាញថា លោក Mark Carney គឺជាអ្នកឈ្នះក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំថ្មី នៃគណបក្សកាន់អំណាចរបស់ប្រទេសកាណាដា ហើយនឹងត្រូវជំនួសលោក Justin Trudeau ជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Carney អាយុ៥៩ឆ្នាំ ទទួលបានសំឡេងគាំទ្រ៨៦ភាគរយ ឈ្នះលើអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី Chrystia Freeland ក្នុងការប្រកួតប្រជែងមួយ ដែលសមាជិកជិត១៥២ ០០០នាក់ របស់គណបក្ស Liberal បានចូលរួមបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនេះ កើតមានឡើង បន្ទាប់ពីលោក Trudeau បានប្រកាសកាលពីខែមករាថា រូបលោកនឹងចុះចេញពីតំណែង ក្រោយកាន់អំណាចជាង៩ឆ្នាំ ស្របពេលដែលអត្រាប្រជាប្រិយភាព បានធ្លាក់ចុះជាលំដាប់។
គួរបញ្ជាក់ថា វាគឺជាលើកដំបូងហើយ ដែលបុគ្គលមិនមានបទពិសោធនយោបាយពិតប្រាកដ បានក្លាយជានាយករដ្ឋមន្រ្តីកាណាដា។ លោក Carney ផ្ទាល់ បាននិយាយថា បទពិសោធរបស់លោក ក្នុងការធ្លាប់ធ្វើជាប្រធានធនាគារកណ្តាលរបស់ប្រទេស G7 ចំនួន២ គឺកាណាដានិងអង់គ្លេស មានន័យថា រូបលោកគឺជាបេក្ខជនល្អជាងគេ ដើម្បីទប់ទល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើសង្រ្គាមពាណិជ្ជកម្មប្រឆាំងកាណាដា៕

អត្ថបទដែលជាប់ទាក់ទង