ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្ដីជាអ្នកសម្លាប់ប្រពន្ធរួចយកសពទៅបោះចោលនៅខណ្ឌប្ញស្សកែវព្រោះតែភ្លើងប្រច័ណ្ឌ

28


ភ្នំពេញ ៖ សមត្ថកិច្ចបានរកឃើញហើយ ឃាតករដែលវាយសម្លាប់ស្ត្រីរងគ្រោះហើយដឹកយកទៅទម្លាក់ចោល នៅក្នុងដីឡូតិ៍មួយកន្លែង នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ គឺជាអតីតប្ដី ។ជនដៃដល់ បានរត់ទៅដល់ខេត្តបន្ទាយមានជ័យ និងបានចង ក ធ្វើអត្តឃាតតាមក្រោយដែរ។
ជនដៃដល់ អតីតប្តីមាន ឈ្មោះប៊ន សេងហាប់ ភេទប្រុស សម្លាប់ហើយរត់គេចខ្លួនសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន។
សមត្ថកិច្ចឲ្យដឹងថា ចំណែកជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន អានន្ន ហ្គាដេន មានទីលំនៅផ្ទះលេខ៥៨៩ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
បើតាមស្ត្រីជាម្តាយ ស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២២ កូនស្រីបានសែនព្រេនជាមួយបុរសជាប្ដី ឈ្មោះ ប៊ន សេងហាប់ (ឃាតករ) ហើយរស់នៅជាមួយគ្នា រហូតមានមានកូនស្រីចំនួន១នាក់។លុះដល់ ឆ្នាំ២០២៤ ពួកគេបានបែកបាក់គ្នា ដោយសាររស់នៅមិនចុះសម្រុងនិងគ្នា ហើយប្តីបានចាកចេញពីផ្ទះទៅធ្វើជាអ្នកបើកបរ។
ម្ដាយជនរងគ្រោះឱ្យសមត្ថកិច្ចដឹងទៀតថា កាលពី៤ថ្ងៃមុន ជនសង្ស័យបានមករកកូនស្រីរបស់គាត់ (ជនរងគ្រោះ)។ លុះនៅវេលារសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ កូនស្រីបានរៀបចំខ្លួនចេញទៅធ្វើការដូចសព្វដង ហើយនៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ ពុំឃើញត្រឡប់មកផ្ទះវិញ ទូរស័ព្ទក៏តេមិនចូលលុះក្រោយមកទើបដឹងថា កូនស្រីស្លាប់។
បើតាមស្ត្រីជាមេការបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ ជនរងគ្រោះ បានកក់កញ្ចុះ ឲ្យប្ដីមកផឹកស៊ីម្ដងទៀត។ ពេលកំពុងផឹកស៊ីក៏មានទំនាស់គ្នាដោយប្ដីជនរងគ្រោះប្រច័ណ្ឌជនរងគ្រោះ។ ខណៈនោះបុគ្គលិក ហាង និងរូបនាង ក៏បានជួយទៅឃាត់។ នៅវេលាម៉ោប្រហែល១១និង៣០នាទី ជនរងគ្រោះបានចេញពីធ្វើការដោយទុកម៉ូតូនៅហាង រួចឡើងជិះម៉ូតូទៅជាមួយប្ដីប្រាប់ថា ទៅផឹកស៊ីបន្តនៅម្ដុំរង្វង់មូលនាងមច្ឆា។
គួរបញ្ជាក់ថា នៅវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលធ្វើដំណើរហាត់ប្រាណ នៅក្នុងភូមិ ក៏បានប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់ នៅក្នុងដីឡូតិ៍ ទុកចោលមួយកន្លែង តាមផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង