ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី៖កោតសរសើរពីអត្តសញ្ញាណរបស់អ្នកស្រុកកោះសុទិនគឺការចម្អិនពោតដ៏ឆ្ងាញ់ពិសារ បង្អែមពោតដ៏ជក់ចិត្ត ,ផ្លែឈើដាំដោយអ្នកស្រុកកោះសុទិនផ្ទាល់

16

កំពង់ចាម៖នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងលើកទឹកចិត្តដោយផ្ទាល់ដល់យុវជន ស.ស.យ.ក. នៅមូលដ្ឋានស្រុកកោះសូទិន។
ពិធីនេះក៏មានកាអមដំណើរពីសំណាក់ឯកឧត្ដមអ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្ដាល និងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមរួមទាំងថ្នាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមជាច្រើននាក់ផងដែ។
ឆ្លើយតបទៅនឹងបរិយាកាសដ៏ស្រស់ត្រកាលនេះ ឯកឧត្ដមប្រធានបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ដែលបានបង្កើតឱកាសនូវការជួបជុំនេះឡើង ដើម្បីជាឱកាសក្នុងការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និត តាមរយៈការសួរសុខទុក្ខ និងចូលរួមជាមួយសកម្មភាពនានាដែលជាអត្តសញ្ញាណរបស់អ្នកស្រុកកោះសុទិនក្នុងនោះមានការចម្អិនពោតដ៏ឆ្ងាញ់ពិសារ បង្អែមពោតដ៏ជក់ចិត្ត និងផ្លែឈើដាំដោយអ្នកស្រុកកោះសុទិនផ្ទាល់។
ជាមួយគ្នានេះសមាជិក សមាជិកានិងក្រុមយុវជនស្រុកកោះសូទិនបានសំដែងក្តីរំភើបដែលបានជួបថ្នាក់ដឹកនាំប្រកបដោយសុជីវធម៌គួរឲ្យគោរពស្រលាញ់ព្រមទាំងបានគោរពថ្លែងអំណរអរគុណដល់ឯកឧត្ដមហ៊ុន ម៉ានី និងឯកឧត្ដម អ៊ុន ចាន់ដា ព្រមទាំងថ្នាក់ដឹកនាំនៃ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមដែលបានប្រារព្ធពិធីនេះបានបង្ហាញពីចំណាប់អារម្មណ៍ខ្លួន ពោរពេញដោយក្តីរំភើប និងរីករាយជាទីបំផុត ចំពោះវត្តមានដ៏កក់ក្តៅរបស់ប្រធានក្នុងពិធីជួបជុំ និងសំណេះសំណាលដល់ស្រុករបស់ខ្លួន។ ជាពិសេស អ្វីដែលកាន់តែរំភើបថែមទៀតនោះ គឺបានថតរូបអនុស្សាវរីយ៍ជាមួយបងប្រធាន៕

អត្ថបទដែលជាប់ទាក់ទង