ចិន កាប់ចិន ដោះស្រាយគំនុំចាស់ ស្លាប់ម្នាក់ នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ជនជាតិចិនម្នាក់ បានយកកាំបិត កាប់ទៅលើជនជាតិចិនម្នាក់ ស្លាប់ក្រោយពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅម៉ោង ០០និង៣០នាទី រំលងអធ្រាត្រថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ LI RUMING ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន HU MING TAN ។
ជនរងគ្រោះឈ្មោះ WA RONG ភេទប្រុស ជនជាតិចិន មុខរបរ ជាបុគ្គលិកភោជនីយដ្ឋាន HU MING TAN ។ ករណីនេះកើតឡើងដោយសារ គំនុំ ដោយចាប់យកវត្ថុតាង កាំបិត ១ ។ សមត្ថកិច្ចបានកសាងសំណុំរឿងបន្តនីតិវិធី នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល៕