ស្នងការនគរបាលរាជធានីចុះសួរសុខទុក្ខ និងនាំថវិកាប្រគល់ជូនមន្រ្តីនគរបាលខណ្ឌចំការមនដែលត្រូវចិនកាប់ពេលកំពុងបំពេញភារកិច្ច
ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត លោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរង រួមនិងលោក យិន សានអធិការខណ្ឌនិងអធិការរង២រូបថែមទៀត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះទៅសួរសុខទុក្ខមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ខណ្ឌចំការមនដែលរងរបួសពេលចុះបំពេញភារ:កិច្ចរបួសរយះខ្នងដៃខាងស្ដាំនិងសំរាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត។
មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ខណ្ឌចំការមនរូបនេះត្រូវបាន ឈ្មោះ JIN CHUN ជនជាតិចិនភេទប្រុស អាយុ៣៧ឆ្នាំ កាប់អោយរបួសរយះខ្នងដៃខាងស្តាំកាលពីថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំនុចវីងវេរលុយ៤៣២ តាមបណ្ដោយផ្លូវ៤៣២កែងនិងផ្លូវ៩៥ ស្ថិតនៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ក្នុងការចុះសួរសុខទុក លោក ស ថេត ស្នងការរង និងជាស្នងការនគរបាលជាតិ បាននាំយកថវិកា ផ្ទាល់ខ្លួន ចំនួន២លានរៀល និងថវិកា របស់ យិន សាន អធិការដ្ឋានខណ្ឌចំការមន ចំនួន១លានរៀល សរុប បីលានរៀល និងលោក ព្រុំ សំខាន់ គណ:អភិបាលខណ្ឌចំការមនក៏បានផ្ដល់ទឹកប្រាក់២០០ដុល្លាជាទឹកចិត្តផ្ទាល់ខ្លួននៅល្ងាចថ្ងៃកើតហេតុផងដែរយកទៅប្រគល់ជូន ដល់លោក ម៉ៅ សំណាង មន្ត្រី ទទួលផែន អន្តរាគមន៍ ដែលកំពុងតែសំរាកព្យាបាលរបួសនៅ មន្ទីពេទ្យរុស្សី ទុកគ្រាន់ដោះទាល់រាល់ការណ៍ ខ្វះខាត នៅពេលព្យាបាលជំងឺផងដែរ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើរដល់ បងប្អូន កម្លាំងសមត្ថកិច្ចទាំងអស់ ដែល ចុះធ្វើការងារបំរើការ សូមយកចិត្តទុកដាក់ និងប្រុងប្រយត្ន័ ខ្លួនផងជាពិសេសលោក អធិការឬអធិការរងដែលទទួលផែនចុះដឹកនាំកម្លាំងចុះបង្រ្កាបឬទប់ស្កាត់កុំអោយមានអំពើហិង្សានិងត្រូវតែប្រុងប្រយ័ត្នមន្រ្តក្រោមឱវាទជៀសវៀងគ្រោះថ្នាក់យថាហេតុ៕