ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង់គ្លេស និងសហភាពអឺរ៉ុប គ្រោងបង្កើនសម្ពាធលើរុស្ស៉ី និងការចំណាយក្នុងវិស័យការពារជាតិ

16


ក្រុងឡុងដ៏៖ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) គ្រោងបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៉ី ហើយជំរុញគំនិតផ្តួចផ្តើមនៃវិស័យការពារជាតិ ខណៈដែលប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas ត្រូវជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy និងរដ្ឋមន្ត្រីការពារជាតិ John Healey នៅក្នុងទីក្រុងឡុងដ៍ នាថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជំនួបនោះនឹងរួមបញ្ចូលនូវការបង្កើនសកម្មភាពប្រឆាំងការគំរាមកំហែងចម្រុះ ដូចជាការវាយប្រហារតាមអ៉ីនធឺណេត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៉ី។ លោកស្រី Kallas និងលោក Lammy ក៏នឹងកំណត់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងពិនិត្យឡើងវិញ ដើម្បីជំរុញការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុប តាមរយៈ «គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត» និងការត្រៀមលក្ខណៈខាងយោធាសម្រាប់គាំទ្រអង្គការណាតូ (NATO)។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស និង EU ជាមួយដៃគូអន្តរជាតិផ្សេងទៀត បានរួមគ្នាដាក់ទណ្ឌកម្មលើរុស្ស៉ី គិតជាថវិកា ៤៥០ពាន់លានដុល្លារ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ គ្រាដែលសង្រ្គាមឈ្លានពានអ៊ុយក្រែនផ្ទុះឡើង៕

អត្ថបទដែលជាប់ទាក់ទង