ឯកឧត្ដម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង
ភ្នំពេញ៖ឯកឧត្ដម ស្វាយ ដូត បានទទួលមរណភាពដោយសារបញ្ហាបេះដូង ពេលកំពុង ចូល រួម ទាត់បាល់ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្ដម ស្វាយ ដូត មានអាយុ៥៦ឆ្នាំ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា។ ឯកឧត្ដម ស្វាយ ដូត ជាមន្ត្រីមួយរូបដែលស្លូតបូត និងស្មោះត្រង់ ហើយទទួល បាន ការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីអ្នករួមការងារ ក៏ដូចជាមិត្តភក្តិ។
មរណភាពរបស់ឯកឧត្ដម ស្វាយ ដូត បាននាំមកនូវការស្តាយស្រណោះអាឡោះអាល័យជា ពន់ពេកពីសំណាក់ក្រុមគ្រួសារ មន្ត្រីរួមការងារ ក៏ដូចជាមិត្តភក្តិ។
សពរបស់ឯកឧត្ដម ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង៣ ផ្ទះលេខ១ ផ្លូវលេខ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕