ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី៖សូមថ្លែងនូវការអរគុណដល់វិនិយោគិនទាំងអស់ដែលបានជឿជាក់ និងជ្រើសរើសខេត្តកំពង់ស្ពឺ សម្រាប់ការធ្វើវិនិយោគ

18

កំពង់ស្ពឺ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈថ្លែងបែបនេះក្នុងឱកាសនៃការជួបជុំសំណេះសំណាលជាមួយវិស័យឯកជន ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០មិនា
២០២៥នេះ ជាឱកាសនៃការចូលរួមអបអរសាទរឆ្ពោះទៅកាន់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង ក៏ដូចជាឱកាសថ្លែងអំណរគុណដល់ វិស័យឯកជនទាំងអស់ដែលបានចូលរួមបង្កបរិយាកាសរីកចម្រើនជូនខេត្តកំពង់ស្ពឺ និងប្រជាជនក្នុងខេត្តកំពង់ស្ពឺផង។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំដទៃទៀត ឯកឧត្ដមហ៊ុន ម៉ានី បានលើកឡើងថាយើងខ្ញុំបាន និងកំពុងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ទន្ទឹមនេះ ក្រុមការងារក៏នឹងចូលរួមសហការ សម្របសម្រួលការងារនានាក្នុងគោលដៅបង្កបរិយាកាសល្អសម្រាប់ការវិនិយោគ ជូនដល់វិស័យឯកជនដើម្បីបង្កើនឱកាសរីកចម្រើនជាបន្តបន្ទាប់។ ភាពជោគជ័យរបស់អ្នកវិនិយោគនៅខេត្តកំពង់ស្ពឺ នឹងផ្តល់ផលជះជារួមដល់អ្នកកំពង់ស្ពឺស្របពេលជាមួយគ្នាដែរ។ ជាមួយគ្នានេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏សូមចូលរួមអបអរសាទរដល់អ្នកកំពង់ស្ពឺផងដែរ ដែលទទួលបានឱកាសការងារ និងឱកាសរីកចម្រើននានាចេញពីការវិនិយោគ។
ក្នុងន័យនេះ ឯកឧត្ដមហ៊ុន ម៉ានី បញ្ជាក់ទៀតថា៖ខ្ញុំសូមលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ សូមបន្ត និងថែរក្សាការវិនិយោគលើមូលដ្ឋានដែលមានស្រាប់ ក៏ដូចជាលើកទឹកចិត្តឱ្យសិក្សា ហើយស្វែងរកឱកាសថ្មីៗ នានាបន្ថែមទៀត ដើម្បីពង្រីកវិសាលភាព ឬប្រភេទនៃការវិនិយោគកាន់តែច្រើន៕ខ្លឹមសារនិងរូបភាពដកចេញពីផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមហ៊ុន ម៉ានី

អត្ថបទដែលជាប់ទាក់ទង