ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

44


ភ្នំពេញ៖នៅព្រឹកថ្ងៃថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។
សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ រួមមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ខ្លោងទ្វារ និងសមិទ្ធ ផល មួយចំនួនទៀត។ សមិទ្ធផលទាំងនេះ គឺជា ចំណង ដៃថ្មីបន្ថែមទៀត សម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេស សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ទាំងអស់ ជាអាណាព្យបាលសិស្សនៅ ក្នុង ក្រុងតាខ្មៅផ្ទាល់។
សូមបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលា រៀននេះមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា «សាលាសិក្សា កំរិត២ទីរួមខេត្ត» បង្កើតនៅក្រោយថ្ងៃរំដោះពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ហើយធ្លាប់បានប្រជាជនដាក់ឈ្មោះថា «សាលាលិចទឹក» ព្រោះស្ថិត នៅ លើ ដីទំនាបដែលមានតែអគារទ្រុឌទ្រោម។
សាលារៀននេះបានប្តូរពីអនុវិទ្យាល័យទៅជាវិទ្យាល័យនៅឆ្នាំសិក្សា២០០៤-២០០៥ ដែលមានឈ្មោះថា វិទ្យាល័យ «ហ៊ុន សែន សេរីភាព» ក្រោមការ ដឹកនាំរបស់លោក ហ៊ុយ សុខា ជានាយកវិទ្យាល័យ និងបច្ចុប្បន្ន គណៈគ្រប់ គ្រង វិទ្យាល័យដឹកនាំដោយលោកនាយក ម៉ម សុធានី ។
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យ ហ៊ុន សែន សេរីភាព មានគ្រូសរុ ប ចំនួន ២៤១នាក់ (ស្រី ១១៥ នាក់) មានសិស្សសរុបចំនួន ៤,៧៨៥នាក់ (ស្រី ២,៥១២នាក់) ចែកចេញជា ៨៤ថ្នាក់ និងមានអគារ ១០ខ្នង ស្មើនឹង ១២០បន្ទប់ (ក្នុងនោះអគារសម្តេចតេជាមាន ៦ខ្នង ស្មើ ៦៣បន្ទប់) និងមាន អគារ សម្រាប់ការបង្រៀន អគារការិយាល័យ បន្ទប់ប្រជុំ បណ្ណាល័យ បន្ទប់ ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សម្ភារៈ បន្ទប់រៀបចំអាហារសម្រន់ បន្ទប់ សម្លេង អាហារដ្ឋាន បន្ទប់ទឹក និងកន្លែងលាងដៃជាដើម។
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សមកប្រឡង ៥៧៥ នាក់ (ស្រី ៣០៩ នាក់) សិស្សប្រឡងជាប់សរុប ៣៨៤ នាក់ ស្មើនឹង ៦៦.៧៨% (ស្រី ២០៣ នាក់ ស្មើនឹង ៦៥.៧០%) ក្នុងនោះបាននិទ្ទេស A សរុប ២៥ នាក់ (ស្រី ១១នាក់)៕

អត្ថបទដែលជាប់ទាក់ទង