ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី៖ តាំងពីតូចមកជីដូនជីតា និងឪពុកម្តាយសម្តេច តែងអប់រំឱ្យធ្វើជាមនុស្សល្អ ហើយពាក្យនេះចារឹកក្នុងបេះដូងសម្តេច

19

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកថា តាំងពីតូចមកជីដូនជីតា និងឪពុកម្តាយសម្តេច តែងអប់រំឱ្យធ្វើជាមនុស្សល្អ ហើយពាក្យអប់រំនេះ ចារឹកក្នុងបេះដូងរបស់សម្តេចរហូតដល់ពេលបច្ចុប្បន្ន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឪពុកម្តាយខ្ញុំទិញអ្វីខ្លះឲ្យខ្ញុំ ខ្ញុំអត់ចាំទេ តែចាំពាក្យគាត់ថា យាយខ្ញុំថា កូនហ្អា កុំអួតគេ ឃើញមនុស្សជួយគ្នាទៅ។ គាត់ថា ទ្រព្យសម្បត្តិរលាយថ្ងៃណាមួយ តែទឹកចិត្តមនុស្សកូនត្រូវចាំ។ ថ្ងៃនេះមាន ពុកម៉ែនៅជាមួយកូន ថ្ងៃក្រោយអត់ពុកម៉ែ គឺកូនយកទឹកចិត្តមនុស្ស។ ពាក្យនេះចាំមួយជីវិត»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការអប់រំសីលធម៌ និង គោរព វិន័យ ជាកិច្ចការដ៏សំខាន់សម្រាប់សិស្សតូចៗ។ សម្តេចបានថ្លែងថា ពេលនៅរៀនសាលាយោធាអាមេរិក ឆ្នាំដំបូង គឺគេបង្រៀនឱ្យយកចិត្តទុកដាក់លើកិច្ចការតូចៗ បូករួមពីការបត់ភួយឡើងទៅ៕

អត្ថបទដែលជាប់ទាក់ទង