ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកទេសចរយ៉ាងច្រើនកុះករមកទស្សនា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ

28

សៀមរាប៖សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា។
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គឺជាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នឹងបានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាង២ម៉ឺននាក់ តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។
ជាមួយនឹងព្រឹត្តិការណ៍នាព្រឹកនេះដែរ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបានផង ដែរ៕

អត្ថបទដែលជាប់ទាក់ទង