លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវដោះលែង នៅថ្ងៃទី២៦ ខែមីនា ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គាត់
ក្រុងឡាអេ ៖លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវដោះលែង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
យោងតាមសារពី លោកស្រីចៅក្រម Tomoko Akane ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលបង្ហោះលើបណ្តាញសង្គម បានសរសេរថា ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំលើភាពគ្មានទោសពៃរ៍របស់ លោកអតីតប្រធានាធិបតី Duterte។ ជាការឆ្លើយតបចំពោះសេចក្តីអំពាវនាវដ៏ទទូចរបស់ប្រជាជនហ្វីលីពីន ក៏ដូចជាសេចក្តីអំពាវនាវរបស់មេធាវី និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ខ្ញុំបានសម្រេចចេញបញ្ជាឱ្យមានការដោះលែងរូបគាត់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គាត់។
បន្ថែមលើនេះ ខ្ញុំក៏បានណែនាំឱ្យសាលាក្តីបដិសេធបទចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើ លោកប្រធានាធិបតី Duterte និងឱ្យផ្តល់សេរីភាពដល់គាត់ជាបន្ទាន់»។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេ នៅថ្ងៃសុក្រទី១៤មិនានេះ ទេដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតពាក់ព័ន្ធនឹង «សង្គ្រាមប្រឆាំងគ្រឿងញៀន» ។ អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte លោក Duterte អាយុ ៧៩ ឆ្នាំ មិនបង្ហាញខ្លួនដោយផ្ទាល់ ក្នុងសវនាការ ICC លើកដំបូងនៅទីក្រុងឡាអេនោះទេ។
លោក Duterte បានមកដល់ប្រទេសហូឡង់កាលពីថ្ងៃពុធ ហើយត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ ICC បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនលោក តាមដីកាចាប់ខ្លួនរបស់ ICC។ រដ្ឋអាជ្ញាបានចោទប្រកាន់លោក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សម្រាប់ការចោទប្រកាន់ថាជាការវាយប្រហារជាប្រព័ន្ធទៅលើជនស៊ីវិល។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សអះអាងថា មានការសម្លាប់ក្រៅច្បាប់យ៉ាងទូលំទូលាយ ដោយក្រុមដែលគាំទ្ររបស់លោក Duterte។
គួរបញ្ជាក់ថា លោក Duterte ដែលបានដឹកនាំប្រទេសហ្វីលីពីន ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ បានក្លាយជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេ ដែលត្រូវប្រឈមមុខនឹងការកាត់ទោសនៅ ICC។ ក្នុងសវនាការដំបូងនេះ ចៅក្រមបានសង្ខេបការចោទប្រកាន់ ប៉ុន្តែលោក Duterte មិនត្រូវបានសួរឱ្យសារភាពថាមានទោស ឬមិនមានទោសនៅដំណាក់កាលដំបូងនេះទេ៕