នៅរាត្រីថ្ងៃសៅរ៍២២មិនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា, មានក្រុមកំប្លែងដារីន ដារ៉ូផង, លោកជំទាវជា ស៊ីណា ឃួង ស្រេង អញ្ជើញចូលរួម
ភ្នំពេញ៖ សំរាប់សប្តាហ៍ទី៣ ក្នុងខែមិនាឆ្នាំ២០២៥ គឺនៅរាត្រីថ្ងៃសៅរ៍២២មិនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានាខាងមុខវត្តឧណ្ណាលោម។បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំឱ្យមានក្រុមកំប្លែងដារីន ដារ៉ូផងដែរដែលក្រុមនេះជាក្រុមដែលល្បីល្បាញ។នារាត្រីនេះដែរមានបងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៌បរទេសមកកំសាន្តយ៉ាច្រើនកុះករមែនទែន។
ប្រព្រឹត្តទៅ ចាប់ពីម៉ោង ១៧:០០នាទី រៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា ដែលមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ ស្តង់។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃសៅរ៍ទី២២មិនា២០២៥នេះ ។ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីអបអរសាទរទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដែលចាក់ឫសយ៉ាង ជ្រៅរវាងប្រទេសឥណ្ឌា និងប្រទេសក្នុងតំបន់មេគង្គ ដោយរំលេចនូវទំនៀមទម្លាប់ធ្វើម្ហូបរួមគ្នា និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។
នារាត្រីថ្ងៃសៅរ៌ទី២២មិនានេះដែរលោកជំទាវជា ស៊ីណា ឃួង ស្រេង បានអញ្ជើញចូលរួមក្នុងទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានាខាងមុខវត្តឧណ្ណាលោមហើយក៏បាននាំអ្នកម្ដាយនិងកូនៗទស្សនាកំសាន្តនៅលើផ្លូវថ្មើរជើង (Walk Street) ដោយមានការស្វាគមន៌យ៉ាងរាក់ទាក់ជិតស្និទ្ធនិងសប្បាយរីករាយជាមួយបងប្អូនដែលមកកំសាន្តនៅទីនោះផងដែរ។
លោកស្រីអ្នកនាំពាក្យរូបនេះបានបន្តថា៖កាលពីសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ទៅតាមការចង្អុលបង្ហាញរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី២២មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេលជិត២ខែហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕