មេខ្លោងជួញដូរគ្រឿងញៀន៩នាក់ ត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត
មេខ្លោងថ្នាំញៀន៩នាក់ ត្រូវបានតុលាការវៀតណាម បានកាត់ទោសប្រហារជីវិត ចំពោះការលួចដឹកជញ្ជូននិងលក់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន និងហេរ៉ូអ៊ីន ចំនួន ១៨,៥គីឡូក្រាម និងមេតំហ្វេតាមីន៥៦៣ក្រាម នៅក្នុងប្រទេស។ ការដាក់ទោសកាលពីនៅថ្ងៃសុក្រទី៣០វិច្ឆិកា បន្ទាប់ពីសវនាការរយៈពេល៤ថ្ងៃ នៅក្នុងខេត្តហាណាមភាគខាងជើង។
មេដឹកនាំក្រុមនេះត្រូវបានផ្តន្ទាទោស ចំពោះការជួញដូរថ្នាំញៀនហេរ៉ូអ៊ីន១៨,៥គីឡូក្រាម និងមេតំហ្វេតាមីន៥៦៣ក្រាមនៅវៀតណាមខាងជើង។ ជនជាប់ចោទ៣នាក់ទៀតផ្សេងទៀត ត្រូវបានតុលាការផ្តន្ទាទោស ដាក់គុកមួយជីវិត និង១០នាក់ផ្សេងទៀត ជាប់គុកពី៧ដល់២១ឆ្នាំ៕