ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកបណ្ឌិត ជួន កក្កដា ចេញវីដេអូស្រាយបំភ្លឺ ចំពោះមូលហេតុដែលលោក លាចាកសិក្ខាបទ ដោយបញ្ជាក់ថា ការសឹករបស់លោក មិនមានការបង្ខិតបង្ខំនោះទេ

39

ភ្នំពេញ៖លោកបណ្ឌិត ជួន កក្កដា ដែលទើបលាចាកសិក្ខាបទ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានចេញវីដេអូបកស្រាយបំភ្លឺចំពោះមូលហេតុដែលលោកបានលាចាកសិក្ខាបទ ដោយអះអាងបញ្ជាក់ថា ការសឹករបស់លោក មិនមានការបង្ខិតបង្ខំនោះទេ។
ការចេញមកបំភ្លឺតាមរយៈវីដេអូនេះ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា រូបលោកសឹកនេះ ដោយសារមូលហេតុផ្សេងៗ ក្រោមការបង្ខិតបង្ខំ។
ការចេញវីដេអូនេះ បានធ្វើឡើងបន្ទាប់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យបណ្ឌិត ជួន កក្កដា ចេញមុខបញ្ជាក់ការពិតផងដែរ។
លោកបណ្ឌិយជួន កក្កដា បានចាត់ទុកថា អ្នកដែលលើកឡើងថា រូបលោកលាចាកសិក្ខាបទក្រោមការបង្ខិតបង្ខំ គឺខុសនឹងការពិតទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង